សន្តិសុខសង្គម
ជនបរទេសចំនួន ៣៧នាក់បន្ថែមទៀតត្រូវបានបណ្តេញចេញពីកម្ពុជា
ជនបរទេសចំនួន ៣៧នាក់បន្ថែមទៀតត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញពីកម្ពុជាកាលពីថ្ងៃទី ៣០ កញ្ញាឆ្នាំ២០២២ បន្ទាប់ពីបានបណ្តេញ ២៣០នាក់កាលពីថ្ងៃទី២៣ កញ្ញា កន្លងទៅ។

យោងតាមសេចក្ដីប្រកាសព័ត៍មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញាបានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសចំនួន ៣៧នាក់ ស្រី០៦នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិម៉ាឡេស៊ី ចំនួន១៣នាក់ ជនជាតិតង់ហ្សានីម្នាក់ និងជនជាតិវៀតណាមចំនួន២៣នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញ ជនបរទេសចំនួន២៣០នាក់ ស្រី៥០នាក់ មាន០២សញ្ជាតិ៖ ជនជាតិវៀតណាមចំនួន២២៨នាក់ និងជន ជាតិចិនចំនួន០២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍ នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ