Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តបាត់ដំបង​ត្រៀមលុបផ្លូវសំបុកមាន់​ក្នុងក្រុង​ក្រោយផុតរដូវភ្លៀង​

បានផុស

នៅ

លោក សុខ លូ ​អភិបាលខេត្តបាត់ដំបង​បានឱ្យដឹងថា ​ក្នុងក្រុងបាត់ដំបង​មានផ្លូវែងខ្លីចំនួន ៧៦ ខ្សែ ភាគច្រើនជាផ្លូវដែលបានសាងសង់យូរហើយ ដែលពេលនេះមានផ្លូវមួយចំនួនធំ​រងការខូខខាត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ លូ បញ្ជាក់​តាមរយៈផេកផ្លូវការនៅថ្ងៃទី ២ ខែតុលានេះថា ​ផ្លូវទាំងនោះសុទ្ធតែ​បានរង​ផលប៉ះពាល់​ដោយទឹកជំនន់​ច្រើនលើកច្រើនសារមកហើយ។ ហើយថា ពេលនេះរដូវភ្លៀងច្រើន យើងលុបសំបុកមាន់ក៏មិនជាប់ដែរ។ នៅពេលអស់ភ្លៀងខាងមុខនេះ ខេត្តនឹងចាប់ផ្តើម​ជួសជុល​លុបសំបុកមាន់ ផ្លូវដែលអាចធ្វើបាន។

បើតាមលោកអភិបាលខេត្តបាត់ដំបងរូបនេះ​ ផ្លូវមួយចំនួននឹងធ្វើថ្មីទៅតាមទំហំថវិកា​ហើយផ្លូវមួយចំនួនខេត្តចង់ធ្វើថ្មីក៏មិនអាចធ្វើកើតដែរដោយយើងទាក់ទងនឹងគម្រោង ADB ធ្វើប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ទាំងខាងកើតស្ទឹង និងខាងលិចស្ទឹង ដូច្នេះយើងត្រូវរង់​ចាំមួយរយៈ​សិនកុំឲ្យពិបាកធ្វើពីរដង តែខេត្តនឹងលុបសំបុកមាន់ប្រើប្រាស់បណ្តោះអាសន្នសិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម