សន្តិសុខសង្គម
ក្នុងខែកញ្ញា សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជិត៤០០ករណី រឹបអូសសារធាតុញៀនជាង៧២គីឡូក្រាម
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអោយដឹង កាលពីរសៀលថ្ងៃទី២ ខែតុលា នេះថា លទ្ធផលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនក្នុងខែកញ្ញា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាបសរុប 370ករណី ឃាត់មនុស្ស 824នាក់ ស្រី 42នាក់ ចាប់យកវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទជាង 72Kg , កញ្ឆាស្ងួត ជាង4Kg , ល្បាយសារធាតុផ្សំកេតាមីន 4tone និងជាង775kg ។

ដោយឡែកលទ្ធផលអនុវត្តច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀនចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២២ សមត្ថកិច្ចបង្ក្រាប សរុប 4867ករណី ឃាត់មនុស្ស 11477នាក់ ស្រី 711នាក់ ក្នុងនោះជនបរទេស 192នាក់ ស្រី 23នាក់ មាន 8សញ្ជាតិ ដកហូតវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទ 6tone និងជាង 256kg , កញ្ឆា 32,317ដើម, កញ្ឆាស្ងួត ជាង 42kg , ល្បាយសារធាតុផ្សំកេតាមីន 4tone និងជាង 775kg , សារធាតុផ្សំគីមី 476tone និងជាង 112kg រថយន្ត 119គ្រឿង,ម៉ូតូ 1183គ្រឿង,ទូរស័ព្ទ 4,381គ្រឿង,ជញ្ជីង 329គ្រឿង,អាវុធខ្លី 23ដើម និងអាវុធវែង 49ដើម (កែច្នៃ 27ដើម) ៕
អត្ថបទ៖ រ៉ាវុទ្ធ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ