Connect with us

សន្តិសុខសង្គម

មន្ត្រីសាលាខណ្ឌមានជ័យ​លោកស្រី តុប ស៊ីវហ៊ុនបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​

បានផុស

នៅ

លោកស្រី តុប ស៊ីវហ៊ុន បម្រើការនៅការិយាយច្រកចេញចូលសាលាខណ្ឌមានជ័យបានជួប​គ្រោះថ្នាក់​ចរាចរណ៍​រហូតដល់បាត់បង់ជីវិត។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅកំណាត់ផ្លូវ៦០ម៉ែត្រច្រកចូលសាលាខណ្ឌមានជ័យ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជា សុខៃ ចៅសង្កាត់ចក្រអង្រែក្រោមបានឲ្យដឹងថានៅព្រឹកថ្ងៃទី៣ខែតុលានេះលោកស្រី តុប ស៊ីវហ៊ុន ត្រូវបានប្តីលោកស្រីឌុបមកធ្វើការដោយម៉ូតូសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BB ៩៥៤៥ ដោយធ្វើដំណើតាមបណ្តោយ​ផ្លូវ៦០ម៉ែតក្នុងទិសដៅពីជើងទៅត្បូង។

លុះទៅដល់មាត់ច្រកចូលសាលាខណ្ឌមានជ័យខណះដែលឆ្លងជិតផុតទៅហើយក៏ស្រាប់តែមានបុរសម្នាក់បើកបរម៉ូតូសេ ១២៥ ពណ័ខ្មៅពាក់ស្លាកលេខកំពត 1B ១៨០៥ ដែលបើកបរតាមបណ្តោយ​​ផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងមកជើងក៏បានបុកម៉ូតូលោកស្រី តុប ស៊ីវហ៊ុន បណ្តាលឲ្យរងរបួស​យ៉ាងធ្ងន់ធ្ងរទាំងសង្ខាងចំណែកលោកស្រីតុប ស៊ីវហ៊ុន បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

លោកចៅសង្កាត់បានបញ្ជាក់ថាសពលោកស្រី តុប ស៊ីវហ៊ុន ត្រូវបានដឹកយកមកតំកល់ធ្វើបុណ្យ​នៅគេហដ្ឋានរបស់លោកស្រីក្នុងភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អត្ថបទ៖​ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម