សន្តិសុខសង្គម
អាជ្ញាធរបង្ហាញលទ្ធផលបង្ក្រាបបទល្មើសជលផលក្នុងរដូវបិទនេសាទ
ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងសហការជាមួយអាជ្ញាធរមូលដ្ឋានកម្លាំងឆ្មាំទន្លេ និងសហគមន៍នេសាទក្នុងយុទ្ធនាការការពារ និងអភិរក្សធនធានជលផលក្នុងរដូវបិទនេសាទចាប់ពីថ្ងៃទី ០១ ខែឧសភា មកដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ សមត្ថកិច្ចជំនាញបានដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ។

លោក ស្រីសម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថា ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសជលផលក្នុងរដូវបិទនេសាទចាប់ពីថ្ងៃទី ១ ឧសភាដល់ថ្ងៃទី ៣០ ខែកញ្ញា សម្រេចបានលទ្ធផលរួមមានដូចជា៖ ដកហូតមងបណ្ដែតវែងៗដែលប្រជានេសាទលួចបណ្ដែតបានប្រវែង ១៦.៥០០ ម៉ែត្រ។
ដកហូតសន្ទូចរនងដែលដាក់នៅតាមអន្លង់អភិរក្ស និងតំបន់ហាមឃាត់បានចំនួន ៤ ០៦៩ ផ្លែ ដែលប្រជានេសាទលួចដាក់នៅកន្លែងអភិរក្ស និងដាក់ក្នុងអន្លង់ចាប់ត្រីមេពូជ។

ដកហូតបានក្បាលឆក់ ០៣គ្រឿង ដងឆក់ ០២គូ អាគុយ ០២គ្រឿង និងថ្នង ០២គ្រឿង និងទូកម៉ាស៊ីនចំនួន ០៥គ្រឿង។ បំផ្លាញរបាំងព្រួលសាច់អួនប្រវែង ១៣៧០ម៉ែត្រ បង្គោល ៦០០ដើម, លូសាច់អួន ០៨មាត់, លប ២៧គ្រឿង, លូប្រើស ០៨ គ្រឿង។
លោកនាយខណ្ឌបន្តថា:ក្នុងយុទ្ធនាការនេះយើងក៏បានលែងត្រីបបែលយក្សទឹកសាប ចំនួន ០៣ក្បាល កូនត្រីបបែលយក្សទឹកសាប ០១ក្បាល និងត្រីមេពូជប្រមាណ ១២០គីឡូក្រាម ចូលក្នុងធម្មជាតិវិញដែរ។

លោកថាក្រៅពីនោះយើងបានផ្សព្វផ្សាយអប់រំណែនាំប្រជានេសាទដែលនេសាទដោយប្រើឧបករណ៍មងបណ្តែតគ្រប់ប្រភេទក្នុងរដូវបិទនេសាទចំនួន ៥៥៩ នាក់។ ធ្វើកិច្ចសន្យាកុំឲ្យប្រព្រឹត្តិបន្តទៀតចំពោះប្រជានេសាទដែលនៅតែបន្តនេសាទនៅក្នុងរដូវបិទនេសាទចំនួន ១១៥ នាក់។ អប់រំណែនាំ និងធ្វើកិច្ចសន្យាអ្នកប្រមូលទិញត្រីឲ្យបញ្ឈប់ទិញត្រីបានពីការនេសាទខុសច្បាប់ ចំនួន ១៨នាក់។
អោយអាជីវករលក់ត្រី នៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ដឹងពីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ និងណែនាំអ្នកលក់ឧបករណ៍នេសាទ ពីប្រភេទឧបករណ៍នេសាទខុសច្បាប់និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗដល់សគមន៍នេសាទតាមដងទន្លេទាំង៣ឲ្យប្រជានេសាទបានជ្រួតជ្រាប តាមវិទ្យុ ទូរទស្សន៍ ផ្សាយតាមមេក្រូ ខិតប័ណ្ណ បណ្តាញទំនាក់ទំនងសង្គម និង ជួបផ្ទាល់តាមខ្នងផ្ទះ។

ក្នុងនោះកម្លាំងជំនាញក៏បានចុះល្បាតជាប្រចាំនៅតាមតំបន់អភិរក្សសត្វផ្សោតទាំងបួនអន្លង់ ដើម្បីបង្ការ ទប់ស្តាត់ និងបង្ក្រាបបទល្មើសជលផលនានាដែលកើតមាននៅតំបន់ងាយរងគ្រោះ។
លោកបញ្ជាក់ថាក្នុងយុទ្ធនាការក្នុងរដូវបិទនេសាទនេះ សមត្ថកិច្ចជំនាញក៏បានឃាត់ជនសង្ស័យ៣នាក់ ប្រើឧបករណ៍នេសាទខុសច្បាប់បញ្ជូនទៅតុលាការផងដែរ។
លោកស្រីសំវិចិត្របានបញ្ជាក់ចុងក្រោយថាបច្ចុប្បន្នដល់រដូវបេីកនេសាទវិញ ហើយ តែខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងនៅតែបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទចុះទប់ស្កាត់ និងបង្ក្រាបបទល្មេីសក្នុងដែននេសាទដូចភ្លៀងរលឹម។
លោកនាយខណ្ឌបានសំណូមពរដល់ប្រជានេសាទឲ្យគោរពច្បាប់ស្ដីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ កុំប្រេីឧបករណ៍នេសាទហាមឃាត់ កុំនេសាទកន្លែងអភិរក្ស ឬកន្លែងហាមឃាត់ កុំចាប់ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់បេីសិននេសាទបានសូមព្រលែងទៅវិញ និងចូលរួមការពារ និងអភិរក្សធនធានជលផលទាំងអស់គ្នា៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ