សន្តិសុខសង្គម
អាជ្ញាធរខណ្ឌឫស្សីកែវ ចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែង
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែង ដែលមានទីតាំងនៅក្នុងបុរីកម្ពុជា ផ្ទះលេខ២០ផ្លូវទី១ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់ថាទីតាំងខាងលើបានបើកកត់ឆ្នោតវៀតណាមយ៉ាងរំភើយដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរភ្លាមនោះក៏មានការបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌដឹកនាំដោយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងចុះទៅដល់ទីតាំងខាងលើតែម្ចាស់ទីតាំងដឹងខ្លួនទាន់ក៏ចាក់សោរគេចខ្លួនបាត់។

ជាលទ្ធផលបន្ទាប់ពីឆែកឆេររួចកន្លងសមត្ថកិច្ចមិនបានរកឃើញភស្តុតាងអ្វីដែលពាក់ព័ន្ធនឹងបទល្មើសឡើយសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាកុំឱ្យថ្ងៃក្រោយមានបើកលេងល្បែងឬកត់កន្ទុយលេខវៀតណាមបន្ដទៀត៕
ដោយ ៖ សុខា







-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល