សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនយុវជនម្នាក់ ករណីខឹងម្តាយស្តីបន្ទោស រួចដុតផ្ទះចោល
នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនកូនអកតញ្ញូ ខឹងម្តាយស្តីបន្ទោស រួចដុតផ្ទះចោលដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ” តាមមាត្រា៤១៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ ដែលប្រព្រឹត្តនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ពៅ សុខលន ភេទស្រី ស្ថិតនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ពៅ សុខលន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរៈមេផ្ទះ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ (ត្រូវជាម្ដាយបង្កេីត)។ ជនត្រូវចោទឈ្មោះ ពៅ សំណាង ហៅខ្នា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កេីត)។

លោកវរសេនីយ៍ លន ចន្ថា អធិការនគរបាលស្រុកស្អាង បានប្រាប់អោយដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យនៅដេកក្នុងផ្ទះ ពេលឮជនរងគ្រោះជាម្ដាយនិយាយស្ដីបន្ទោសឲ្យខ្លួន ក៏កើតចិត្ដខឹងនឹងម្ដាយ រួចបានយកដែកកេះមកដុតពូកដេករបស់ខ្លួនបណ្ដាលអោយឆេះ និងរាលដាលឆេះទៅដល់ផ្ទះទៀត បន្ទាប់មកជនសង្ស័យក៏រត់ចុះពីលើផ្ទះ ដោយមានកាន់កាំបិតផ្គាក់នៅនឹងដៃ រួចរត់គេចខ្លួនបាត់។ ភ្លាមៗនោះត្រូវបានអ្នកជិតខាងស្រែកឆោរឡោឡើងនាំគ្នាមកជួយពន្លត់ភ្លើង ។

ក្រោយពីទទួលបានព័ត៌មានខាងលើពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះទៅដល់កន្លែងកើតហេតុតែមិនបានឃើញជនសង្ស័យទេ។ ក្រោយមកកម្លាំងប៉ុស្ដិ៍បានសហការជាមួយកំលាំងប្រជាការពារ ក៏បានរកឃើញជនសង្ស័យ រួចបាននាំខ្លួនជនង្ស័យមកធ្វើការសាកសួរតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះរបស់ម្ដាយពិតប្រាកដមែន៕
អត្ថបទ៖ ឆៃ យ៉ា


-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?