សន្តិសុខសង្គម
ជនជាតិរុស្ស៊ីម្នាក់ ដេកស្លាប់ក្នុងផ្ទះសំណាក់ រហូតមានក្លិនស្អុយ
មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងផ្ទះសំណាក់មួយកន្លែងកណ្តាលក្រុងបាត់ដំបង បន្ទាប់ពីអ្នករៀបចំបន្ទប់បានដើរកាត់មុខបន្ទប់មួយហើយធំក្លិនស្អុយចេញមកក្រៅ ហើយក៏រាយការណ៍ទៅសមត្ថកិច្ចទើបដឹងថា មានមនុស្សដេកស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ក្នុងផ្ទះសំណាក់មួយកន្លែងយីហោ យូចាន់ទី នៅជាន់ទី២ បន្ទប់លេខ១០ ស្ថិតនៅក្នុងបរិវេណចំណតរថយន្តផ្សារបឹងឈូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បើតាមការអះអាងពីបុគ្គលិកនៅក្នុងផ្ទះសំណាក់នេះបានបញ្ជាក់ថា ភ្ញៀវដែលស្លាប់ក្នុងបន្ទប់ខាងលើ គឺគាត់ជួលបន្ទប់ជាខែ ដូច្នេះមិនមានអ្នកណាម្នាក់ហ៊ានចូលទៅសម្អាតបន្ទប់ដោយគ្មានការអនុញ្ញាតពីម្ចាស់បន្ទប់នោះឡើយ ប៉ុន្តែនៅមុនពេលកើតហេតុ គឺមានក្លិនស្អុយចេញមកក្រៅ ដោយមានការសង្ស័យទើបម្ចាស់ផ្ទះសំណាក់សម្រេចបើកសោរបន្ទប់ដើម្បីពិនិត្យ បន្ទប់ពីបានគោះទ្វារហៅជាច្រើនដងតែមិនមានអ្នកណាឆ្លើយ។
ក្រោយពីសមត្ថកិច្ចជំនាញបានចុះពិនិត្យសង្គេតឃើញថា ជនរងគ្រោះស្លាប់ក្នុងសភាពអាក្រាតកាយ និងហើមខ្លាំង ដោយនៅត្រចៀកម្ខាងមានដាក់កាសស្តាប់ផង និងមានឈ្មោះ SAMARDAKOV KIRILL ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិរុស្សី ស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះសំណាក់ យូចាន់ទី កាន់លិខិតឆ្លងដែនលេខ 725378101 ។
ក្នុងការចូលរួមពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យ លោកព្រះរាជអាជ្ញារង ដួង សារ៉ន និងកម្លាំងការិយាល័យបច្ចេកទេស កោសល្យវិច្ច័យ គឺបានធ្វើការសន្និដ្ឋានរួមគ្នាទៅលើរោគសញ្ញា គឺជនរងគ្រោះស្លាប់ដោយជំងឺផ្ទាល់ខ្លួន (គាំងបេះដូង) ដោយមិនមានស្លាកស្នាមណាមួយនៅលើរាងកាយនោះឡើយ ហើយបច្ចុប្បន្នសពត្រូវបានបញ្ជូនទៅតម្កល់នៅក្នុងមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត រាជធានីភ្នំពេញ ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ