Connect with us

សន្តិសុខសង្គម

អភិបាលក្រុងស្ទឹងសែន៖ ជំនន់ទឹកស្ទឹងសែន​ជិតឈានដល់កម្រិត​ប្រកាសអាសន្ន

បានផុស

នៅ

ជំនន់ទឹកស្ទឹងសែន​ឈានជិតដល់កម្រិតប្រកាសអាសន្ន​ដែលតម្រូវឲ្យប្រជាពលរដ្ឋ ដែលរស់​នៅ​តាមដងស្ទឹងសែនទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ទាំងសុវត្ថិភាពរស់នៅនៅរបស់មនុស្ស និងសត្វ។ ​

​លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងស្ទឹងសែនបានចុះពិនិត្យស្ថានទឹកស្ទឹងសែន និងជីវភាពប្រជាពលរដ្ឋក្នុងក្រុង។ លោកអភិបាលក្រុងស្ទឹងសែនលើក​ឡើងថា ទឹកជំនន់ស្ទឹងសែននៅតែបន្តកើនឡើងឈានដល់កម្រិតមួយដែលគួរព្រួយបារម្ភចំពោះសុវត្ថិភាព ​ជីវភាព និងសត្វពាហនៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះស្ថានភាពប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងស្ទឹងសែន​បច្ចុប្បន្នមានប្រជាពលរដ្ឋ​ចំនួន៤​សង្កាត់ ដែលកំពុងប្រឈម គឺសង្កាត់​កំពង់​ក្របៅ សង្កាត់ដំរីជាន់ខ្លា សង្កាត់ស្រយ៉ូវ និង​សង្កាត់អូរគន្ធរ។

​ស្ថានភាពចំពោះមុខទឹកបានគ្របដណ្តប់លើផ្លូវមួយចំនួននៅតាមសង្កាត់ ដែលផ្លូវខ្លះត្រូវផ្អាក​ការ​ធ្វើដំណើរទាំងស្រុង និងផ្លូវខ្លះក៏ កំពុងគំរាមកំហែងដោយស្ថានភាពទឹកនៅតែបន្តហក់ឡើង។

​ចំពោះប្រជាពលរដ្ឋដែលមានសត្វពាហនៈបានជម្លៀសទៅរស់នៅតាមបណ្តាចំណីផ្លូវ​កំពុងខ្វះ​ខាតស្មៅសម្រាប់សត្វគោក្របី។

​ជាមួយគ្នានេះនៅចំណុចគល់ស្ពានស្ទឹងសែន ផ្នែកសួនផ្សារចាស់ទឹកស្ទឹងសែនកំពុងហូរចូលលិចផ្លូវ​ប្រវែងជិត២០០ម៉ែត្រ និងបន្តលិចចូលតាមផ្ទះ និងផ្សារស្ទឹងសែន (ផ្សារចាស់)។ ទឹកជំនន់នេះក៏កំពុងចាប់ផ្តើមហូរចូលទៅកាន់សួនស្ទឹងសែន និងផ្លូវសំខាន់ៗក្នុងក្រុងជាច្រើនខ្សែផ្សេងទៀត។

លោកបញ្ជាក់ថា ទឹកជំនន់ទឹកវគ្គពីរបានធ្វើឲ្យប៉ះពាល់ស្រូវវស្សាចំនួន១,៨១៤ ហិកតាក្នុងនោះ​ខូច​ខាតអស់ ចំនួន៤៥១​ហិកតា, ប៉ះពាល់ដំណាំរួមផ្សំមានចំនួន ០២ហិកតា, ប៉ះពាល់ប្រឡាយ​ប្រវែង​១៤,៩០០ម៉ែត្រ, លិចផ្លូវបេតុង លិចចំនួន ២ខ្សែ ប្រវែងសរុប ១៧៦ម៉ែត្រ, ផ្លូវកៅស៊ូ លិចចំនួន ១១ខ្សែ ប្រវែងសរុប ៦,២៧៥ម៉ែត្រ, ផ្លូវគ្រួសក្រហម លិចចំនួន ៣៥ខ្សែ ប្រវែងសរុប ២៧,៤២៨ម៉ែត្រ, ផ្លូវដីស លិចចំនួន ៧ខ្សែ ប្រវែងសរុប ៤,៤៦៩ម៉ែត្រ។

​យោងលើបាយការណ៍របស់មន្ទីរធនធានទឹក​ និងឧត្តុនិយមខេត្តកំពង់ធំបញ្ជាក់ផងដែរថា​ ស្ថានភាព​ទឹក នៅក្នុងខេត្តកំពង់ធំ, នៅស្ថានីយ៍កំពង់ធំ បន្តហក់ទឡើង ០,០៦ម៉ែត្រ កម្ពស់ទឹកថ្ងៃនេះ ១៣,៩៩​ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០,៤៩ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន ១៤ម៉េត្រ, នៅស្ថានីយសណ្តាន់ កើនឡើង០,០២ម៉ែត្រ កម្ពស់ទឹកថ្ងៃនេះ ១៩,៩០​ម៉ែត្រ លើសកំពស់ប្រុង​ប្រយ័ត្ន១,៤០ម៉ែត្រ។

ប្រៀបធៀបកំពស់ទឹកស្ទឹងសែន៣ ឆ្នាំនៅស្ថានីយ៍កំពង់ធំ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ កម្ពស់ទឹក ១៣,៩៩ម៉ែត្រ, នៅឆ្នាំ២០២១ កម្ពស់ទឹក ១៣,២៩ម៉ែត្រ, នៅឆ្នាំ២០២២ កម្ពស់ទឹក ១២,២៧ម៉ែត្រ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម