សន្តិសុខសង្គម
សមត្ថកិច្ចដកហូតម៉ូតូ៣៤គ្រឿងពីទីតាំងបញ្ចាំ៦កន្លែង និងប្រាប់ពលរដ្ឋយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីបានម៉ូតូវិញ
ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី៤ ខែតុលា នេះ បានប្រកាសអោយប្រជាពលរដ្ឋមកពិនិត្យមើលម៉ូតូប្រមាណជាង៣០គ្រឿងកំពុងដាក់នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ប្រសិនបើស្គាល់ និងមានអត្តសញ្ណាណត្រឹមត្រូវ ឯកសារទិញលក់ពិតជាម្ចាស់ម៉ូតូដែលបានបាត់កន្លងមកសមត្ថកិច្ចនឹងប្រគល់ជូន។

លោកឧត្តមសេនីយទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ម៉ូតូទាំងនេះសមត្ថកិច្ចបានដកហូតពីគោលដៅទទួលបញ្ចាំនៅក្នុងក្រុងស្ទឹងត្រែង ដែលមានការដឹកនាំដោយអយ្យការអមសាលាដំបូង ខេត្ត អាជ្ញាធរក្រុងចុះត្រួតពិនិត្យលើម៉ូតូបញ្ចាំ និងបានផ្ទៀងផ្ទាត់ឯកសារលើកទីតាំងចំនួន៦កាលពីថ្ងៃទី០៣ ខែតុលា ម្សិលមិញនេះ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ទីតាំងទទួលបញ្ចាំមានចំនួន៦កន្លែង១.ទីតាំងទទួលបញ្ចាំរបស់ក្រុមហ៊ុន អិល.អេស.ធី ដកហូតបានម៉ូតូចំនួន២៨គ្រឿង។ ២-ទីតាំងឈ្មោះ វិចិត្រ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រពាំងព្រីង សង្កាត់ក្រុងខេត្តស្ទីងត្រែង។ ៣-ទីតាំងបញ្ចាំរបស់ឈ្មោះ រឹម ស៊ីផាន់ ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិរាជានុកូល សង្កាត់ក្រុងខេត្តស្ទឹងត្រែង មានម៉ូតូចំនួន៣គ្រឿង មានឯកសារបញ្ចាំ។៤.ទីតាំងរបស់ឈ្មោះ សាក់ រ៉ាវី ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិព្រែកសង្កាត់ក្រុង ខេត្តស្ទឹងត្រែង មានម៉ូតូម៉ាកវ៉េវចំនួន២គ្រឿង មានសំបុត្រទិញលក់ប៉ុន្តៃពុំមានពន្ធត្រូវនគរបាលដកហូតផងដែរ។ចំណែកទីតាំងពីរកន្លែងផ្សេងទៀតពុំបានរកឃើញមានម៉ូតូបញ្ចាំនោះទេ។

លោកឧត្តមសេនីយទោបន្តថា ក្រោយបានដករហូតម៉ូតូសមត្ថកិច្ចបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ហើយបានផ្សព្វផ្សាយជូនដំណឹងទៅប្រជាពលរដ្ឋដែលបាត់ម៉ូតូកន្លងមកសូមយកឯកសារមកផ្ទៀងផ្ទាត់ត្រឹមត្រូវថា ជាម៉ូតូរបស់ខ្លួន និងត្រូវបានទទួលយកម៉ូតូត្រឡប់ទៅវិញ ចំណែកម៉ូតូដែលពុំមានម្ចាស់ត្រូវបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី ។

សូមបញ្ជាក់ថា កន្លងមកនៅខេត្តស្ទឹងត្រែង មានបងប្អូនប្រជាពលរដ្ឋបាត់ម៉ូតូជាច្រើនគ្រឿងមកហើយមិនដែលបានរកឃើញទេ ដោយឡែកចំពោះការចុះត្រួតពិនិត្យទីតាំងទិញលក់ និងទទួលបញ្ចាំនេះ ប្រជាពលរដ្ឋយើងសាទរ ព្រោះវាជាយន្តការមួយអាចទប់ស្កាត់បានការលួចម៉ូតូកុំឱ្យកើតមានទៀត ហើយបងប្អូនប្រជាពលរដ្ឋដែលស្គាល់ម៉ូតូរបស់ខ្លូន នឹងបានយកត្រឡប់ទៅវិញ៕
អត្ថបទ៖ ងិនលីម

-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)