សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះរថយន្តសាំយ៉ុងមួយគ្រឿងនិងរាលដាលដល់រថយន្ដពីរគ្រឿងទៀត
រថយន្តសាំយ៉ុងមួយគ្រឿងដឹកសម្ភារៈ ខណៈកំពុងបើកសុខៗស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតអស់ទាំងស្រុង និងរាលដាលដល់រថយន្តពីរមួយគ្រឿងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។

ហេតុការណ៍គ្រោះអគ្គិភ័យឆេះរថយន្ដនេះ បានកើតឡើងកាលវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃីទី៤ ខែតុលា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ២៦៥ ចំណុចជិតផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីអ្នកបើករថយន្តបានឲ្យដឹងថា ពួកគាត់មានគ្នាបីនាក់បានបើករថយន្តសាំយ៉ុង ពណ៌សមួយគ្រឿងដឹកតុនិងកៅអីពេញ ចេញពីខេត្តតាកែវយកមកឲ្យម៉ូយនៅរាជធានីភ្នំពេញ ខណះមកដល់ហើយស្រាប់តែឆាបឆេះចេញជាអណ្ដាលភ្លើងពីខាងក្រោមរថយន្តយ៉ាងខ្លាំង ភ្លាមៗនោះគាត់ទាំងបីនាក់ឈប់រថយន្តហើយបានយកទឹកមកចាក់ពន្លត់ដែរតែមិនរលត់ ឆេះកាន់ខ្លាំងឡើងៗ ទើបស្រែកឲ្យគេជួយ និងផ្អើលដល់ប្រជាពរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់ និងបានឆេះរាលដាលដល់រថយន្តពីរគ្រឿងទៀតខូតខាតផងដែរ ចំណែករថយន្តសាំយ៉ុងខូតខាតទាំងស្រុង ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះប្រើប្រាស់រថយន្តអគ្គិភ័យចំនួន៦គ្រឿងទើបរលត់ទាំងស្រុង។ តែមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះឡើយ៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?