សន្តិសុខសង្គម
ជំនន់ស្ទឹងសង្កែកំពុងលិចផ្លូវច្រើនកន្លែងក្នុងក្រុងបាត់ដំបង
ចាប់តាំងពីយប់ថ្ងៃទី៤ រហូតមកទល់និងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ ទឹកក្នុងស្ទឹងសង្កែចាប់ផ្តើមស្ទុះឡើងយ៉ាងខ្លាំង និងលឿនជាទីបំផុតធ្វើឲ្យទឹកជន់ជោរប្រៀបមាត់ច្រាំងដែលបង្កឲ្យអ្នកដែលរស់នៅតាមមាត់ស្ទឹង ចាំបាច់ត្រូវរើសម្ភារឡើងមកទីទួលជាបណ្តោះអាសន្ន។
នៅព្រឹកនេះដែរគេសង្គេតឃើញថា ក្នុងបរិវេណផ្សារបឹងឈូក និងផ្លូវជាច្រើនខ្សែកណ្តាលក្រុងបាត់ដំបង ត្រូវបានទឹកស្ទឹងច្រាលតាមប្រព័ន្ធលូ ជន់លិចបង្កជាបញ្ហាក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នកដែលរស់នៅក្នុងតំបន់ទំនាបទាំងនេះ។
បើយោងតាមកម្រិតកម្ពស់ទឹកស្ទឹងកាលពីម្សិលមិញទឹកបានឡើងដល់កម្រិត ១៣ ម៉ែត្រហើយ នៅថ្ងៃទី៥ តុលានេះ ទឹកបានស្ទុះឡើងដល់ ១៣,៧០ ម៉ែត្រ ដែលជាកម្រិតមួយត្រូវប្រកាសអាសន្នហើយ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងសង្កែ ដែលត្រូវបង្កើននូវការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ព្រោះកម្លាំងទឹកអាចនឹងហក់ឡើងបន្ថែមទៀតសម្រាប់ថ្ងៃស្អែក៕
អត្ថបទ៖សោ និយមរ័ត្ន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ