សន្តិសុខសង្គម
អាជ្ញាធរ និងប្រជាពលរដ្ឋនាំគ្នាច្រកដីទប់ស្កាត់ទឹកកំពុងហូរច្រោះផ្លូវ
លោក គៀង សេងគី មេឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំបានប្រាប់ឲ្យដឹងនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២ ថា គណៈបញ្ជាការឯកភាពឃុំសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្នចំពោះរថយន្តធន់ធំ និងរថយន្តដឹកធ្ងន់លើកំណាត់ផ្លូវភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅភូមិចុងដា និងភូមិកាល់មេឃ ដើម្បីការពារការខូចខាតផ្លូវមួយខ្សែនេះ ខណៈទឹកស្ទឹងសែនបានហូរកាត់ផ្លូវ និងអាចបង្ករឲ្យការខូចខាតធ្ងន់ធ្ងរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-05_10-57-30-1024x768.jpg)
កំណាត់ផ្លូវនេះមានប្រវែងជាង ៨គីឡូម៉ែត្រ លិចប្រវែងជាង៥០០ម៉ែត្រ ក្នុងករណីផ្លូវនេះដាច់កំណាត់ផ្លូវជាតិលេខ៦ នៅឃុំត្បូរក្រពើ នឹងត្រូវគ្របដណ្តប់ដោយជំនន់ទឹកស្ទឹងសែន ចំណុចនេះអាចនិយាយបានថា គឺជាខ្សែក្រវ៉ាត់ ការពារផ្លូវលេខ៦ ក្រៅពីផ្លូវកៅស៊ូមួយខ្សែនេះ នៅឃុំត្បូងក្រពើ មានផ្លូវកា្រសគ្រួស ក្រហមជាង២០០០ម៉េត្រ ត្រូវបានលិច។
លោកបន្តថា ផ្លូវនេះ គឺជាចរន្តនៃការ ធ្វើដំណើររបស់ ប្រជាពលរដ្ឋច្រើន ដែលប្រជាពលរដ្ឋខ្លះ ធ្វើដំណើរទៅកាន់ស្រុកសំបូរផងដែរ។ លោកបញ្ជាក់ថា នៅក្នុងឃុំត្បូងក្រពើ មានចំនួន៥ភូមិ ប៉ុន្តែផលប៉ះពាល់បច្ចុប្បន្នចំនួន៣ភូមិ ដែលមានប្រជាពលរដ្ឋសរុបចំនួន ៤៥០គ្រួសារ គឺមានភូមិកាល់មេឃ ភូមិអំពុះ ភូមិបញ្ជាជី។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-05_10-57-46-1024x768.jpg)
ក្នុងករណីទឹកនៅតែបន្តហក់ឡើង ដែលអាចធ្វើឲ្យប្រជាពលរដ្ឋឈានដល់ចំណុចងាយរងគ្រោះ អាជ្ញាធរឃុំ នឹងជំលៀសប្រជាពលរដ្ឋទៅកាន់ ទីទួលសុវត្ថិភាព នៅភូមិចុងដា ទាំងមុនស្ស និង សត្វពាហនៈ។
ទន្ទឹមជាមួយគ្នានេះផងដែរ អាជ្ញាធរឃុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានរថយន្តធន់ធំ ដឹកធ្ងន់ សូមផ្អាកការធ្វើដំណើរមួយរយៈពេលសិន ដើម្បីចូលរួមការពារ នៃការខូចខាតផ្លូវ ឈានដល់ការមិន អាចធ្វើដំណើរបាន និងពិបាកក្នុងការជួសជុលទ្រង់ទ្រាយធំក្នុងរដូវទឹកសម្រក និងចំណាយថវិកាច្រើន ក្នុងការជួសជុលលផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-05_10-56-59-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-05_10-57-56-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-05_11-13-17-1024x768.jpg)
អត្ថបទ៖ ឈាង មករា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច