សន្តិសុខសង្គម
ទឹកជំនន់ជនលិចនៅខេត្តបន្ទាយមានជ័យផ្អាកការសិក្សាសាលារៀន៣៩កន្លែង
បន្ទាយមានជ័យ ៖ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យគិតត្រឹមថ្ងៃទី៤តុលា២០២២ ខេត្តបន្ទាយមានជ័យមានសាលារៀនចំនួន៦៥កន្លែងត្រូវលិចលង់ដោយទឹកជំនន់ជន់លិច ក្នុងនោះបានផ្អាកដំណើរការបង្រៀនរៀនចំនួន៣៩សាលា លើស្រុកក្រុងចំនួន៨។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ទៀតថា ក្នុងចំណោមសាលាដែលត្រូវទឹកជំនន់ជន់លិចទាំង៦៥មានសាលាមត្តេយ្យ១ ,សាលាបឋមចំនួន៥៧ អនុវិទ្យាល័យ៦ វិទ្យាល័យ១ ដែលសរុបផលប៉ះពាល់ សិស្សចំនួន១៦.០៣៣នាក់/ស្រី៨.០២៣នាក់។

ការផ្អាកនេះដោយសារតែទឹកជំនន់បានបង្កលិចទីធ្លា លិចចូលក្នុងថ្នាក់រៀន លើសាលាបឋមសិក្សាដែលមានសិស្សានុសិស្សនៅតូចៗ ហើយបារម្ភពីគ្រោះថ្នាក់ដោយទឹក ដោយសត្វអាសិរពិស ទើបត្រូវបិទទ្វារឬផ្អាកដំណើរការបង្រៀន រៀនដូច្នេះ។

ចំពោះមុខ នៅសាលារៀនរងគ្រោះមួយចំនួន ក៏ត្រូវបានប្រមូលតុ កៅអីនិងសង្ហារឹមចេញពីក្នុងទឹកជំនន់ផងដែរ៕
ដោយ ៖ អពៅ




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ