សន្តិសុខសង្គម
ស្រីក្រមុំម្នាក់អត់ចេះហែលទឹកនាំគ្នាជិះទូកលេងនឹងមិត្តភក្តិ៣នាក់ ស្រាប់តែលិចបណ្ដាលឲ្យលង់ទឹកស្លាប់
បន្ទាយមានជ័យ ៖ ស្រីក្រមុំម្នាក់ នាំគ្នាជិះទូកលេងជាមួយពួកម៉ាក៣នាក់ មិនដឹងនាំគ្នាជិះយ៉ាងណាស្រាប់តែ ធ្វើឲ្យទូកក្រឡាប់បណ្តាលស្រីក្រមុំនោះស្លាប់ ចំណែកពួកម៉ាកជិះជាមួយ រួចខ្លួនមកពីចេះហែលទឹក។រឿងរាវនេះកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅភូមិក្បាលកោះ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ស្រីរងគ្រោះមានឈ្មោះ ស្រីថេង មានស្រុកកំណើត នៅខេត្តសៀមរាប មករស់នៅជាមួយជីដូន ធ្វើការនៅប៉ោយប៉ែត ហើយមកស្នាក់នៅជុំមិត្តភក្តិ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា បើតាមការបញ្ជាក់ពីយុវជន ឈ្មោះ ស្កាយ ជាមិត្តភក្តិបាននិយាយថា មុនពេលកើតហេតុនោះជនរងគ្រោះ និង មិត្តភក្តិ៣នាក់ទៀត បាននាំគ្នាជិះទូកទៅលេងផ្ទះ ឈ្មោះ ស្កាយ ពេលដែលកំពុងជិះលេងយ៉ាងសប្បាយនោះ ស្រាប់តែទូកក្រឡាប់ លិច ដល់បាតដីពេលនោះទាំងមិត្តភ័ក្រទាំង៣នាក់បាន លោតទៅជួយដែរដោយសារតែជនរងគ្រោះមិនចេះហែលទឹកគេចាប់តោងអ្នកទាំង៣នាក់ជាប់ ពេលនោះមិត្តភក្តិទាំង៣នាក់ ខិតខំរើបម្រះចេញពីជនរងគ្រោះ ទាំង៣នាក់ទើបរួចខ្លួន ចំណែកជនរងគ្រោះលិចដល់ដីឈ្លក់ទឹកស្លាប់តែម្តង។

ក្រោយកើតហេតុ សពត្រូវបានរកឃើញនៅបាទដី តែជាអកុសល ជនរងគ្រោះបាន ស្លាប់ទៅហើយ អាជ្ញាធរនិងក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះដែរតែជួយមិនបាន ក្រោយកើតហេតុសពត្រូវបានយកទៅតម្កល់ នៅវត្តបាលិលេយ្យ ក្រុងប៉ោយប៉ែត ដើម្បីប្រគល់ទៅឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា