សន្តិសុខសង្គម
ប្លន់សម្លាប់បុរសវ័យ៦៤ឆ្នាំម្នាក់យកម៉ូតូ និងសម្ភារៈមួយចំនួន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម
បុរសវ័យ៦៤ឆ្នាំម្នាក់ត្រូវបានជនដៃដល់មិនស្គាល់អត្តសញ្ញាណវាយសម្លាប់នៅលើផ្លូវលំដើម្បីប្លន់យកម៉ូតូស៊េរីឆ្នាំ២០២៣មួយគ្រឿង និងសម្ភារៈមួយចំនួនទៀតរួចគេចខ្លួនបាត់។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋានបានទទួលព័ត៌មានពីលោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិលថា មានមនុស្សស្លាប់នៅលើផ្លូវលំចូលចំការ ចំណុចខ្សាច់សរ ភូមិអូរជ្រៅ ឃុំបឹងព្រាវ។
របាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហុក សាង ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរជាអ្នកចាំចំការ ត្រូវបានជនដៃដល់វាយសម្លាប់ជាមួយវត្ថុរឹង។ តាមការពិនិត្យសាកសពមានស្នាមបែកផុងលលាដ៍ក្បាលចំនួន០១កន្លែងខាងក្រោយ បែកថ្ពាល់ឆ្វេង០១កន្លែង និងរយ៉ាស់ដៃឆ្វេងប្រវែង០៥សម ជម្រៅ០.៥សម។

សមត្ថកិច្ចបញ្ចាក់ថា ក្នុងករណីនេះជនរងគ្រោះបានបាត់ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពត 1T- 6423 និងកាបូបដាក់លុយចំនួនមួយ។ បន្ទាប់ពីពិនិត្យកោសល្យវិច័យលើសពរួច កម្លាំងជំនាញបានប្រគល់សពជូនក្រុមគ្រួសារយកតៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ