Connect with us

សន្តិសុខសង្គម

ខេត្តកំពង់ធំ​អាចប្រឈមជំនន់ទឹកភ្លៀង​អាជ្ញាធរអំពាវនាវ​ឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទ្វេដង

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី ៦ តុលានេះ បានប្រកាសពីការប្រឈមនឹងជំនន់ទឹកភ្លៀងជាថ្មីទៀត ដោយសារភ្លៀងបន្តធ្លាក់រៀងរាល់ថ្ងៃធ្វើឲ្យកម្ពស់ទឹកស្ទឹងសែនកើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំបញ្ជាក់ថា ក្រសួងធនធានទឹកបានព្យាករណ៍កាលពីថ្ងៃទី ៤ ខែតុលាថា តំបន់ខ្ពង់រាប មានខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន ដោយផ្អែកតាមស្ថានភាពនេះ ទឹកស្ទឹងនឹងហូរមកដល់ផ្នែកខាងក្រោមជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ទៅ ៧ ថ្ងៃខាងមុខ ដែលធ្វើឲ្យកម្ពស់ទឹកស្ថានីយស្ទឹងសែនអាចឡើងដល់កម្រិតប្រកាសអាសន្ន។

​រដ្ឋបាលខេត្តកំពង់ធំបញ្ជាក់ថា ភ្លៀងបានបន្តធ្លាក់ជារៀងរាល់ថ្ងៃ ដូច្នេះបណ្ដារស្រុកផ្សេងទៀត​ក៏អាចប្រឈមនឹងជំនន់ទឹកភ្លៀងផងដែរ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏អំពាវនាវដល់ប្រជាពលរដ្ឋ​ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៤០ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម