សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកចំនួន ២គឺស្រុកបរិបូរណ៍និងស្រុកជល់គីរី
កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកសាន់ យូ អភិបាលរងខេត្ត បានចុះល្បាត និងបង្ក្រាបបទល្មើសជលផលនៅចំណុច ក្រចាប់ និង ចំណុចបឹងធំ ក្នុងភូមិសាស្ត្រ ស្រុកបរិបូណ៌ និងស្រុកជលគីរី បំផ្លាញចោលរបាំងសាច់អួននិងរបាំងស្បៃមុង ៨ កន្លែងមានប្រវែងជាង ៥០០ ម៉ែត្រ។
លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចចម្រុះក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាន ប្រើប្រាស់កម្លាំងសរុប ចំនួន៣១នាក់ មធ្យោបាយកាណូតស្មាច់ចំនួន៥គ្រឿង។

លទ្ធផលវត្ថុតាងបំផ្លាញចោលរួមមាន រុះរើរបាំងសាច់អួនចំនួន០១ ករណី ស្មើនិង ២កន្លែង មានប្រវែង ៣០០ម៉ែត្រ , លបលូសាច់អួនចំនួន ៤មាត់ , រុះរើ របាំង ស្បៃមុង ១ករណី ស្មើ៦ កន្លែង នានប្រវែង ២៥០ ម៉ែត្រ , លូស្បៃមុង ៦ មាត់ , បង្គោលសរុបចំនួន៤០០ដើម និងបានចាក់លែងកូនត្រីចម្រុះ ៦០គីឡូក្រាម ទៅក្នុងធម្មជាតិវិញ។

តាមទិសដៅរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងបន្តដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ នៅតាមទីបញ្ជាការស្រាលទាំងប្រាំកន្លែងនៅក្នុងខេត្ត ដើម្បីចុះបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹម ដោយមិនអនុញ្ញាតឲ្យកើតមានបទល្មើសនេសាទយ៉ាងអនាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចនៃខេត្តកំពង់ឆ្នាំងនោះឡើយ៕
ដោយ ៖ ឈៀងថារិទ្ធ









-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់