Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ពាក់ព័ន្ធករណីលួចកាច់សោ.ក យកម៉ូតូរបស់ពលរដ្ឋ​

បានផុស

នៅ

កម្លាំង​នគរបាល​ខេត្ត​សៀមរាប សហការ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់ ពាក់ព័ន្ធ​ករណី​អំពើ​លួច​កាច់​សោ.ក ម៉ូតូ​របស់​ពលរដ្ឋ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី ០៤ ខែ​កញ្ញា ឆ្នាំ ២០២២ វេលា​ម៉ោង ០៣ និង ៤០ នាទី​ទៀបភ្លឺ មាន​ជនសង្ស័យ ០២ នាក់ ជិះ​ម៉ូតូ​ម៉ាក Honda Dream C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២២ បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ.ក ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ យ​.​ស ភេទ​ស្រី អាយុ ២៤ ឆ្នាំ មុខរបរ​បុគ្គលិក ផ្ទះសំណាក់​យីហោ​(​ប​.​ថ​) ម៉ាក Honda Dream C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២១ ពាក់​ស្លាកលេខ​សៀមរាប 1AK-០៤០៨ លេខតួ​+​ម៉ាស៊ីន​៦០០១៩៤១ ដែល​ចត​ទុក​នៅ​ក្នុង​កន្លែងធ្វើការ ស្ថិត​ក្នុង​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប រួច​ក៏​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់។

លោក​បន្ត​ថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ​ខាងលើ សមត្ថកិច្ច រួម​ទាំង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ល្បាត ហើយ​ប្រទះឃើញ​មុខសញ្ញា ក៏បាន​ដេញ​តាម​ជនសង្ស័យ​ទៅ​ដល់​ភូមិ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប និង​សហការ​គ្នា​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បន្ទាយស្រី ចុះ​ឃាត់ខ្លួន​ជនសង្ស័យ ទី១.​ឈ្មោះ វ៉ាន់ ធី ហៅ​វ៉ាន់ ថា ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​សំពៅ​មាស ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ទី​២.​ឈ្មោះ នួន ប៊ុន​ទេពី​ន ហៅ​ពី​ន ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ឃុំ​អូរឫស្សី ស្រុក​ក្រចេះ ខេត្ត​ក្រចេះ​ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប រួម​ជាមួយ​វត្ថុតាង (​ម៉ូតូ​ជនរងគ្រោះ​) រួច​យក​មក​សួរនាំ។ ក្រោយពី​សួរនាំ ជនសង្ស័យ​ឈ្មោះ វ៉ាន់ ធី ហៅ​វ៉ាន់​ថា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ទើប​តែ​ចេញពី​ពន្ធនាគារ កាលពី​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០២២។ ខ្លួន​ពិតជា​បាន​លួច​កាច់​សោ​យក​ម៉ូតូ​ខាង​លើ​ជាមួយ​ឈ្មោះ នួន ប៊ុន​ទេពី​ន ពិតមែន។

ចំពោះ​វត្ថុតាង​ដកហូត​រួមមាន ៖ ម៉ូតូ​ចំនួន ០២ គ្រឿង គឺ​ទី​១.​ម៉ាក​Honda dream c125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២១ ពុំ​មាន​ស្លាកលេខ លេខ​តួ​+​ម៉ាស៊ីន ៦០០១៩១៤។ ទី​២.​ម៉ាក​Honda dream c125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២២ ពុំ​មាន​ស្លាកលេខ លេខ​តួ​+​ម៉ាស៊ីន ៦៣៥០៨៨០។ ទី​៣.​សោ​កែច្នៃ​ ១ គ្រាប់​,​ទី​៤.​ទូរស័ព្ទ​ដៃ ០២ គ្រឿង​។

សមត្ថកិច្ច​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​ខ្លួន​ជនសង្ស័យ​ខាងលើ​ទាំង ០៣ នាក់ ជា​លទ្ធផល​ជនសង្ស័យ​ឈ្មោះ នួន ប៊ុន​ទេពី​ន ភេទ​ប្រុស​( វិជ្ជមាន​)។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាមច្បាប់៕

អត្ថបទ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម៨ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម