សន្តិសុខសង្គម
សមាជិកក្រុមប្រឹក្សាខេត្តរតនគិរីម្នាក់ បានស្លាប់ បន្ទាប់ពីម៉ូតូបុក
លោក សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈចតរថយន្តនៅក្បែររបងសាលារៀនបឋមសិក្សាឡាបានសៀក ហើយដើរឆ្លងទទឹងផ្លូវទៅហាងលក់សាច់អាំង”យីហោ”ឈ្មោះស្រីហេង ត្រូវម៉ូតូបុកយ៉ាងពេញទំហឹង បណ្តាលឲ្យផ្លោងជាច្រើនម៉ែត្រ បោកក្បាលនឹងផ្លូវថ្នល់ ហូរឈាមពេញផ្លូវ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជាអកុសល លោកក៏បានស្លាប់បាត់បង់ជីវិតទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង ៤០ នាទីយប់ ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ ត្រង់ចំណុចមុខសាលាបឋមសិក្សាឡាបានសៀក ស្ថិតនៅភូមិអូកន្ទឹល សង្កាត់បឹងកន្សែង ក្រុងបានលុង។

លោក អ៊ុង សុភាព ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់បានឲ្យកម្ពុជាថ្មីដឹងថា ករណីនេះកើតឡើងរវាងម៉ូតូបុកអ្នកដើរថ្មើរជើងឆ្លងកាត់ទទឹងផ្លូវពីកើតទៅលិចយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបោកក្បាលនឹងផ្លូវថ្នល់ ហូរឈាមស្រោចពេញផ្លូវ។ ចំពោះម៉ូតូបង្កម៉ាកវេវ(អត់ខោអាវ ខ្វះលក្ខណៈបច្ចេកទេស) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ឈ្មោះ ស៊ីម ឡាយ អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី រងរបួសធ្ងន់ បែកក្បាល ឈាមហូរតាមមាត់ច្រមុះ រលាត់ជើង និងខ្លួន។

លោកបន្តថា ជនរងគ្រោះឈ្មោះ សុខ វុឌ្ឍី ភេទប្រុស អាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសមាជិកក្រុមប្រឹក្សាខេត្ត រស់នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ស្លាប់ក្រោយដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត។ បន្ថែមនោះ ខណៈម៉ូតូ ១ គ្រឿងនេះ ជិះលឿនគ្មានភ្លើងបំភ្លឺផ្លូវ បុកមនុស្សកំពុងដើរឆ្លងកាត់ផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់នៅមន្ទីរពេទ្យដោយអាការធ្ងន់ធ្ងរពេក។

សពត្រូវបានដឹកបញ្ជូនទៅក្រុងភ្នំពេញ តាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្ត មានរថយន្តប៉ូលិស និងកងកម្លាំងនគរបាលរួមដំណើរទៅជាមួយ ដើម្បីប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន នៃសព។

បច្ចុប្បន្ន វត្ថុតាងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធី៕
អត្ថបទ ៖ វុទ្ធឦសាន






-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់