សន្តិសុខសង្គម
ប៉េអិមស្រុកឱរ៉ាល់ ចាប់អាប៊ុលមួយគ្រឿង ដែលឈូសឆាយដីព្រៃឈើសហគមន៍ដោយខុសច្បាប់
កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ឃាត់គ្រឿងចក្រមួយគ្រឿង ដែលធ្វើសកម្មភាពឈូសឆាយដីព្រៃឈើសហគមន៍ឧត្ដមស្រែខ្ពស់ដោយខុសច្បាប់ ខណៈតៃកុង និងថៅកែគ្រឿងចក្រ បានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានដឹកនាំកម្លាំងសហការជាមួយប៉េអិមលើផ្ទៃប្រទេស ឃាត់គ្រឿងចក្រមួយគ្រឿង ប្រភេទប៊ុល ស័រ (D60) ដែលធ្វើសកម្មភាពឈូសឆាយ ទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ កន្លងមកនេះ។

លោក សោម ពុទ្ធតារា បានបញ្ជាក់ថា មុនពេលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះទៅ តៃកុងគ្រឿងចក្រ ព្យាយាមបើករត់យកទៅលាក់ ប៉ុន្តែមិនអាចគេច ក៏ឃាត់បាន ហើយម្ចាស់រត់បាត់។

សូមបញ្ជាក់ថា គ្រឿងចក្រខាងលើ បានធ្វើសកម្មភាពឈូសឆាយ ទន្ទ្រានរំលោភដីព្រៃឈើសហគមន៍ឧត្តមស្រែខ្ពស់ដោយខុសច្បាប់ ស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្ន គ្រឿងចក្រដែលឈូសឆាយដីព្រៃឈើសហគមន៍ដោយខុសច្បាប់នោះ ត្រូវបានប៉េអិមប្រគល់ឲ្យទៅមន្ត្រីជំនាញបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីរក្សាទុក និងចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ភួង រដ្ឋា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត