Connect with us

សន្តិសុខសង្គម

Update៖ ករណីឆេះបង្គោលភ្លើងនៅផ្លូវជាតិ​លេខ២ ពលរដ្ឋអះអាងថា មានមនុស្សមួយក្រុមតខ្សែកាប

បានផុស

នៅ

ករណីអគ្គិភ័យដែលបានឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅនៅតាមបណ្តោយផ្លូវជាតិលេខ២មុននេះបន្តិច បានរលត់ទាំងស្រុងហើយ ដោយក្នុងនោះ​ ពលរដ្ឋនៅក្បែរកន្លែងកើតហេតុឃើញហេតុការណ៍បានបញ្ជាក់ប្រាប់ថា មុនកើតហេតុ មានមនុស្សមួយក្រុមទៅតខ្សែកាប លុះមិនបានប៉ុន្មានផង ក៏មានជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ហើយក្រុមអ្នកតខ្សែកាបទាំងនោះ ក៏នាំគ្នាឡើងរថយន្តបើកចេញពីកន្លែងកើតហេតុតែម្តង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា អគ្គិភ័យនេះ បានឆាបឆេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ នៅក្បែរប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍ឆាបឆេះនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តអស់តែ១គ្រឿងប៉ុណ្ណោះក្នុងការបាញ់ទឹកពន្លត់អណ្តាតភ្លើង ដោយមិនមានការរាលដាលដល់លំនៅឋានពលរដ្ឋដែលនៅជាប់នោះឡើយ ហើយក៏មិនបណ្តាលអោយមនុស្សណាម្នាក់ រងរបួសផងដែរ ។

បច្ចុប្បន្ននគរបាលជំនាញ កំពុងធ្វើការពិនិត្យជុំវិញការឆាបឆេះ ថាតើបណ្តាលមកពីឆ្លងចរន្ត ឬមកពីការតខ្សែកាបរបស់មនុស្សមួយក្រុម ដូចដែលពលរដ្ឋជិតខាងបានលើកឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម