សន្តិសុខសង្គម
សង្គ្រោះជនបរទេស ៥១១នាក់ ឃាត់ខ្លួន ៦៧នាក់ ពាក់ព័ន្ធអំពើជួញដូរមនុស្ស និងល្បែងខុសច្បាប់
លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាប អំពើជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្រសួងមហាផ្ទៃ បានជួយសង្គ្រោះជនបរទេសចំនួន ៥១១នាក់ បិទក្រុមហ៊ុន ៥ទីតាំង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៦៧នាក់។

ការថ្លែងធ្វើនៅក្នុងកិច្ចប្រជុំកិច្ចប្រជុំស្តីពី លទ្ធផលនៃការអនុវត្តយុទ្ធនាការប្រចាំគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែតុលានេះ នៅទីស្ដីការក្រសួង។


លោក សក់ សេដ្ឋា បានបន្តថា គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា ទទួលបានសំណើតាមរយៈបញ្ជីតាមដានរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៤២៥សំណើ មានមនុស្សសរុបចំនួន ១ ០៦៧នាក់ មាន ១៣សញ្ជាតិ។

លោកបានបន្តទៀតថា ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចពាក់ព័ន្ធបានតាមស្រាវជ្រាវស៊ើបអង្កេតបឋមចំនួន ២៣២សំណើ ឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់ ក្នុងនោះមានជនជាតិចិន ៥២នាក់, ខ្មែរ ១៣នាក់, និងជនជាតិវៀតណាម ២នាក់ ជួយសង្គ្រោះជនបរទេសចំនួន ៥១១នាក់ និងបន្តស្រាវជ្រាវក្រុមហ៊ុនចំនួន ៤ទីតាំងទៀត៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ