Connect with us

សន្តិសុខសង្គម

មន្ត្រីនគរបាល​ម្នាក់បាញ់សម្លាប់ខ្លួន សង្ស័យមានទំនាស់ជាមួយប្រពន្ធ

បានផុស

នៅ

នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាបម្នាក់ សង្ស័យមានទំនាស់ជាមួយប្រពន្ធបានទាញកាំភ្លើងខ្លីមកបាញ់ក្បាលខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់ ហើយបានស្លាប់តាមផ្លូវ ខណៈបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២និង១៥នាទីយប់ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ចំណុចផ្ទះជនរងគ្រោះ ក្រុមទី៨ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលជាន់ខ្ពស់នៃខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ: នគរបាល ឋាន:នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។សមត្ថកិច្ចបន្តថា នៅវេលាម៉ោង២៤៖១៥នាទី ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញទទួលបានព័ត៌មានថា មានករណីអត្តឃាត ដោយបុរសម្នាក់នៅចំណុចក្រុមទី៨ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង.ខេត្តសៀមរាប។

ក្រោយទទួលបានព័ត៌មាននេះ នៅវេលាម៉ោង៧:៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញខេត្ត​សហការជាមួយកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ចុះដល់កន្លែងកើតហេតុគឺជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែត្រូវដឹកមកផ្ទះវិញ​ដោយសារស្លាប់តាមផ្លូវ។

លោកបន្ថែមថា តាមការស្តាប់បំភ្លឺរបស់ឈ្មោះ សេង សំអាន ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុ បានឲ្យដឹងថា រូបគាត់ជាឪពុកបង្កើតសាកសពខាងលើ។ សាកសពឈ្មោះ សេង វុទ្ធី ជាមនុស្សចូលចិត្តលេងសើចច្រើន ពុំមានជំងឺផ្លូវចិត្ត ឬរោគប្រចាំកាយអ្វីនោះទេ។ ប៉ុន្តែសពតែងតែមានទំនាស់ជាប្រពន្ធជាញឹកញាប់ ដោយគេចូលចិត្តដើរផឹកស៊ីជាប្រចាំ។  

ដោយឡែកនៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មិនដឹងថាឈ្មោះ សេង វុទ្ធី ផឹកស្រវឹងឬអត់នោះទេ ស្រាប់តែនៅវេលាម៉ោង២៤:១៥នាទី រូបគាត់ទទួលព័ត៌មានពីអ្នករស់នៅជាប់ផ្ទះកូនថា កូនរបស់គាត់ឈ្មោះ សេង វុទ្ធី បានយកអាវុធខ្លី ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាញ់ត្រង់ក្បាលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ។

តាមការស្តាប់បំភ្លីសាក្សីឈ្មោះ ម៉ីច័ន្ន មុន្នីរតនា ភេទប្រុស អាយុ ៤៤ឆ្នាំ បានឲ្យដឹងថា រូបគាត់ជាអ្នករស់នៅជិតខាងនិងជនរគ្រោះ ហើយកន្លងមកជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ ដោយសារប្រពន្ធប្រច័ណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។

ជាក់ស្តែងនៅវេលាម៉ោង២៤:១៥នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឈ្មោះ តាំង សៀវម៉ី ត្រូវជាប្រពន្ធជនរងគ្រោះបានមកគោះទ្វាផ្ទះហៅរូបខ្ញុំឲ្យជួយប្តីរបស់គាត់ ពេលខ្ញុំមកដល់កន្លែងកើតហេតុក្នុងផ្ទះជនរងគ្រោះ ឃើញសពដេកក្នុងថ្លុកឈាម ក្បាលបែរទៅទិសខាងកើត ភ្លាមនោះពួកគាត់នាំគ្នាលើកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែគេមិនទទួលទើបក្រុមគ្រួសារជនរងគ្រោះញកជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ។

លុះដល់ម៉ោង៨:៣០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ប្រពន្ធជនរងគ្រោះបានបញ្ជាក់តាមទូរស័ព្ទថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ចំពោះសាកសពសមត្ថកិច្ចពុំទាន់បានពិនិត្យនៅឡើយទេ ដោយកំពុងដឹងបញ្ជូនពីភ្នំពេញមកសៀមរាបវិញ។

វត្ថុចាប់យកមាន៖ អាវុធខ្លី ចំនួន ១ដើម ម៉ាក Glock 9x19MM ផលិតនៅប្រទេសអូទ្រីស (Austria), បង់ចំនួន១, គ្រាប់ចំនួន១១គ្រាប់, ក្បាលគ្រាប់ចំនួន១ និងសំបកគ្រាប់ចំនួន១។ សមត្ថកិច្ចបញ្ជាក់ថា ផ្អែកតាម ការស្តាប់បំភ្លឺសាច់ញាតិសព, សាក្សីអ្នកជួយសង្រ្គោះ, រូបថតជនរងគ្រោះដែលទទួលបានពីសាច់ញាតិ និងយោងតាម វត្ថុតាងដែលចាប់បានពីកន្លែងកើតហេតុ សមត្ថកិច្ចសន្និដ្ឋានថា ករណីខាងនេះ ជាករណីអត្តឃាត (បាញ់សម្លាប់ខ្លួនឯង) ពិតប្រាកដមែន៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម