សន្តិសុខសង្គម
ក្រសួងមហាផ្ទៃ ហាមបើកតារាងបាល់ទះលក្ខណៈភ្នាល់លុយ និងហាមពលរដ្ឋស្ពាយមាន់ជល់ក្នុងបំណងជាល្បែងភ្នាល់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រសួងបានធ្វើការហាមប្រាមបើកតារាងបាល់ទះលក្ខណៈភ្នាល់លុយនិងហាមពលរដ្ឋស្ពាយ ឬដឹកជញ្ជួនមាន់ជល់ក្នុងបំណងយកទៅជល់ជាល្បែងភ្នាល់ឡើយ។ ប៉ុន្តែបើបើកបាល់ទះលេងដើម្បីសុខភាព និងចិញ្ចឹមមាន់ជល់លក្ខណៈគ្រួសារមិនត្រូវបានហាមឃាត់នោះទេ។

ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនេះ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះមានសមត្ថកិច្ចនៅតាមបណ្តាខេត្តមួយចំនួនចុះអនុវត្តហាមប្រាមមិនឲ្យពលរដ្ឋបើកតារាងបាល់ទះ និងមិនឲ្យពលរដ្ឋចិញ្ចឹមមាន់ជល់នៅក្នុងភូមិដ្ឋានរបស់ខ្លួនដែលធ្វើឱ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ទាក់ទិននឹងផ្លូវច្បាប់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តយុទ្ធនាការប្រចាំគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស នៅព្រឹកថ្ងៃទី៧ តុលានេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភក័ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ មិនបានហាមឃាត់ប្រជាពលរដ្ឋចិញ្ចឹមមាន់ជល់ជាលក្ខណៈគ្រួសារនៅតាមផ្ទះទេ ប៉ុន្តែក្នុងករណីប្រជាពលរដ្ឋស្ពាយ ឬដឹកជញ្ជូនមាន់ក្នុងគោលបំណងយកទៅជល់ជាល្បែងភ្នាល់នោះ គឺសមត្ថកិច្ចមានសិទ្ធិក្នុងការអនុវត្តវិធានការដកហូត និងអប់រំណែនាំទៅតាមផ្លូវច្បាប់។

លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភក័ បានបន្តទៀតថា ដោយឡែកចំពោះករណីម្ចាស់តារាងបាល់ទះបើកឲ្យមានការភ្នាល់ជាលុយនោះ ក្រសួងមិនអនុញ្ញាតទេ។ ប៉ុន្តែសម្រាប់តារាងបាល់ទះដែលបើកឲ្យពលរដ្ឋលេងដើម្បីសុខភាព
គឺអនុញ្ញាតឲ្យបើកដំណើរការធម្មតា។
គួរបញ្ជាក់ថា ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដើម្បីធានាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?