Connect with us

សន្តិសុខសង្គម

គ្រឿងញៀនជាងកន្លះគីឡូក្រាម ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាប នៅស្រុកគីរីវង់

បានផុស

នៅ

ក្រោមបទបញ្ចាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ពីលោក សុឹម ជុំ សុខហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី៦ ខែតុលាឆ្នាំ ២០២២ កម្លាំងការិយាល័យគ្រឿងញៀន សហការជាមួយ កងរាជអាវុធហត្ថស្រុកគីរីវង់ ដឹកនាំកម្លាំងដោយលោក វរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបករណីគ្រឿងញៀនជាងកន្លះគីឡូក្រាមជាក់ស្តែង ចំណុច  ភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រត្តិបត្តការណ៍នេះ កម្លាំងកងរាជអាវុធហត្ថបាន ឃាត់ខ្លួនជនសង្ស័័យបានចំនួន៤នាក់ (ស្រី១នាក់) មាន៖ ១. ឈ្មោះ គឹម លីហួរ ភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ជាអ្នកជួញដូរគ្រឿងញៀន និងរក្សាទុក ប្រើប្រាស់។ ២. ឈ្មោះ រិន ស្រីល័យ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងក្រអូប (ត្រូវជាប្រពន្ធ) អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។ ៣. ឈ្មោះ អុិតសំអាត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) រស់ភូមិត្រពាំងរុង ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ។ ៤. ឈ្មោះ ធាន ឧត្តម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) រស់នៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ។ 

ដោយឡែកវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១៨ កញ្ចប់ (ធំ១១កញ្ជប់ តូច០៧ ) ទម្ងន់ = ៦១៧,២៧ក្រាម (ថ្លឹងទាំងសំបក់ថង់), ថ្នាំគ្រាប់ប្រភេទ WY ពណ៌ឈាមជ្រូកចំនួន ៨កញ្ចប់ (ធំ ៧កញ្ជប់) ស្មើនឹង ១៣២០គ្រាប់ ទម្ងន់ ១៤៥,៩៣ ក្រាម (ថ្លឹងទាំងសំបក់ថង់)។ ប្រាក់ដូល្លារចំនួន ២៤០០$ ( ពីពាន់បួនរយដុល្លាអាមេរិក) ប្រាក់រៀល ២ ៦៥៥ ០០០ រៀល (ពីរលានហុកសិបប្រាំមុឺនរៀល)។ ដបទឹកសុទ្ធធំចំនួន១ មានផ្ទុកដោយទឹកសារធាតុញៀន។ ទូរសព្ទដៃ៣គ្រឿង និងម៉ូតូចំនួន ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានរក្សាទុក ឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការអាវុធហត្ថខេត្ត សាកសួរ ដើម្បីកសាងសំណុំរឿងនឹងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមតាមនីតិវិធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ៥៦ នាទីutes មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម១ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម