សន្តិសុខសង្គម
ក្មេងស្រីម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀតជួយសង្គ្រោះ ក្រោយពីចេញពីសាលារៀននាំគ្នាលេងទឹកតាមផ្លូវ
កំពង់ធំ ៖ ក្មេងស្រី៤នាក់ជាសិស្សសាលា នៅសាលាអនុវិទ្យាល័យពាមគ្រែង ចេញពីសាលារៀននាំគ្នាលេងទឹក បណ្តាលឲ្យលង់ស្លាប់ម្នាក់ និងបីនាក់ទៀតត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល។

តាមរបាយការណ៍របស់លោក លៀង កែវ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្តីដូងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ មានករណីក្មេងជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង ចេញពីសាលារៀនត្រូវបានលង់ទឹកស្លាប់។ លោកបញ្ជាក់ថា ពេលចេញពីរៀនវិញនៅវេលាម៉ោង១០:៣០ នាទី ក្មេងៗមួយចំនួន បាននាំគ្នាទៅលេងទឹកតាមផ្លូវ ស្របពេលនោះដែរមានក្មេងស្រីចំនួន០៤នាក់ នៅលេងដាច់ឆ្ងាយពីក្មេងផ្សេងទៀត។ លុះដល់ត្រង់ចំណុចតំបន់កោះតាហែម ស្ថិតនៅភូមិអូរសំបួរ ឃុំក្តីដូង ស្រុកកំពង់ស្វាយ នាំលេងចំកន្លែងទឹកហូរដាច់ផ្លូវ ក៏រអិលជើងទាំងបួននាក់ចូលកន្លែងទឹកជ្រៅ ហើយហូរទាំងបួននាក់តែម្តង ឃើញដូចនេះប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នា ជួយសង្គ្រោះបានបីនាក់ភ្លាមៗ និងម្នាក់ទៀតបាត់ខ្លួនរកមិនឃើញ។ ប្រភពដដែលបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើន ខិតបើកកាណូតរាវរក រហូតម៉ោង ១១:៣០នាទី ទើបរកឃើញសព។

ប្រភពសមត្ថកិច្ចបញ្ជាក់ថា ក្មេងលង់ទឹកស្លាប់នោះមានឈ្មោះ ចក់ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង។

ក្រោយការពិនិត្យសពរបស់សមត្ថកិច្ចរួចមក សង្កេតឃើញថាសពក្មេងស្រីនេះពិតជាលង់ទឹកពិតប្រាកដមែន សមត្ថកិច្ចក៏បានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកនាយប៉ុស្តិ៍សំណូមពរ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន សូមមេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗព្រោះទឹកស្ទឹងសែននៅតែបន្តឡើង ដើម្បីការពារដល់អាយុជីវិតផងដែរ៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?