Connect with us

សន្តិសុខសង្គម

ម៉ូតូ ០២ គ្រឿងបុកគ្នា ស្លាប់ ១ និងរបួសធ្ងន់ ០៣ នាក់

បានផុស

នៅ

ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា​ពេញទំហឹង ស្លាប់​អ្នកបើកបរ​ម្នាក់​ភ្លាមៗ​នៅកន្លែង និង​បី​នាក់​ទៀត​រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឧដុង្គ ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ​ខាង​លើ​នេះ កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី ០៧ ខែ​តុលា ឆ្នាំ ២០២២ ស្ថិត​លើ​ផ្លូវជាតិ​លេខ ៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ (៧៨-៧៩) ភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ មានឈ្មោះ សឹម យ៉ាន ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ​កសិករ មិន​ពាក់មួក​សុវត្ថិភាព បើកបរ​ម៉ូតូ ម៉ាកវ៉េវ ពណ៌​ទឹក​ប៊ិច គ្មាន​ស្លាក​លេខ ឌុប​មនុស្ស​ម្នាក់​ឈ្មោះ ស្រេង ចិន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ​កសិករ មិន​ពាក់មួក​សុវត្ថិភាព រង​របួស​ធ្ងន់។ ទាំង ២ នាក់ រស់នៅ​ភូមិ​ត្រពាំង​ត្រើញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

នគរបាល​បាន​បន្ត​ថា ចំណែក​ភាគី​ម៉ូតូ​ម្ខាង​ទៀត ម៉ាក​អិចស៊ីទ័រ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ អ្នក​បើកបរ​ឈ្មោះ ឈូក ម៉ាឡាត ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ​កសិករ ពាក់មួក​សុវត្ថិភាព រង​របួស​ធ្ងន់ រស់នៅ​ភូមិ​តាកោង ឃុំ​អម​លាំង ស្រុក​ថ្ពង ឌុប​ឈ្មោះ ថី សុខ​ថេត ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​កសិករ ពាក់មួក​សុវត្ថិភាព រង​របួសធ្ងន់ រស់នៅ​ភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង រង​របួស​ធ្ងន់​ទាំងពីរ​នាក់។

មុន​ពេល​កើតហេតុ អ្នកបើកបរ​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច ដល់​ចំណុច​កើតហេតុ បាន​បុក​រថយន្ត​មួយ​គ្រឿង ហើយ​ជ្រុល​បុក​ម៉ូតូ​អិ​ច​ស៊ី​ទ័​រ​ពេញ​មួយ​ទំហឹង ទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ស្លាប់ និង​របួស​រដូករណែល​ពេញ​ផ្លូវ​តែម្ដង។

បច្ចុប្បន្ន សព ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែក​វត្ថុតាង នគរបាល​បាន​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អ​ម​លាំង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម