សន្តិសុខសង្គម
បុរសម្នាក់វាយមេប៉ុស្តិ៍ខ្នងភ្នំ (ភ្នំគូលែន) ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ជនសង្ស័យយម្នាក់វាយមេប៉ុស្តិ៍ខ្នងភ្នំបណ្តាលឲ្យរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៩និង ៣០នាទីព្រឹកថ្ងៃទី០៧ខែតុលាឆ្នាំ២០២២ ស្ថិតនៅចំណុចតូបរបស់ជនរងគ្រោះ ភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធឹម ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត-ទីលំនៅបច្ចប្បន្នភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ ឈ្មោះ ឡុង ង៉ិក ភេទប្រុសអាយុ ៥៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនគរបាល (នាយប៉ុស្តិ៍) មានទីលំនៅបច្ចុប្បន្នភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនកំពុងដាំបាយនៅផ្ទះ ដែលស្ថិតនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប លុះដល់ពេលកើតហេតុក៏បានប្រទះឃើញបុរសម្នាក់មិនធ្លាប់ស្គាល់កំពុងស្រាយអង្រឹងនៅនឹងតូបរបស់ខ្លួន ដែលស្ថិតនៅមុខផ្ទះ ស្របពេលនោះខ្លួនក៏បានដើរទៅសួរគេថា ស្រាយធ្វើអី មិនបាច់ស្រាយទេ ដេកនៅទីនេះក៏បាន។ ស្រាប់តែពេលនោះជនសង្ស័យបានប្រើហិង្សាមកលើខ្លួន ដោយក្តាប់ដៃហើយវាយត្រូវភ្នែកខ្លួនខាងឆ្វេងចំនួន០១ដៃ បណ្តាលឲ្យខ្លួនងងឹតមុខឈឹង ហើយគេបានបន្តយកដំបងឈើមួយដើម មកវាយត្រូវក្បាលនិងដងខ្លួនរបស់ខ្លួន ប្រហែល១៥ដំបងទៀត បណ្តាលឲ្យបាក់ដំបងនោះ ហើយគេយកដំបងមកចាក់ត្រូវពោះរបស់ខ្លួនចំនួន០២ដងបណ្តាលឲ្យខ្លួនដួល ពេលឃើញខ្លួនដួលជនសង្ស័យរូបនោះ បានស្ទុះមកច្របាច់កខ្លួនទៀត។

ចំណែកខ្លួនបានព្យាយាមរើបំរ៉ះ រហូតអាចងើបនិងរត់ទៅស្រែកហៅអោយគេជួយ សំណាងមានអ្នកនៅម្តុំនោះបានដើរមកមើល និងបានឃើញខ្លួនមានរបួសក្បាល ហូរឈាម ក៏នាំគ្នាដេញចាប់ជនសង្ស័យរូបនោះបាន និងប្រគល់ជូនសមត្ថកិច្ច ទើបបានដឹងថាជនសង្ស័យឈ្មោះ ធឹម ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។
ក្រោយពេលកើតហេតុខ្លួនមានរបួសពេញដងខ្លួន ទាំងខាងមុខនិងខាងក្រោយ ព្រមទាំងបែកក្បាល ប្រវែង០៣សង់ទីម៉ែត្រ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្ត ដូចការរៀបរាប់ខាងលើពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្រុកស្វាយលើ កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ មកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ