Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនអ្នកលេងបៀរចំនួន ៣ នាក់

បានផុស

នៅ

កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត ឃាត់ខ្លួន​ស្ត្រី ៣ នាក់ ពាក់ព័ន្ធ​ករណី​លេង​ល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​(​បៀរ​) កាលពី​វេលា​ម៉ោង ១៥ និង ៣០ នាទី ថ្ងៃ​ទី ៨ ខែ​តុលា ឆ្នាំ ២០២២ ត្រង់​ចំណុច​ហាង​ហេងៗ​ម៉ាស្សា ស្ថិត​ក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ក្នុង​នោះ​មាន​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក កែវ ភក្តី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន ៣ នាក់ រួមមាន ៖​

១-ឈ្មោះ អូន ត្តី ភេទ​ស្រី អាយុ ៣០ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ នៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​(ម្ចាស់​ទីតាំង)។

២-ឈ្មោះ ឈន ណារិន ភេទ​ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ នៅ​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី។

៣-ឈ្មោះ ស្រ៊ុន ភឿន ភេទ​ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី។

របាយការណ៍​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ៖

-ទូរសព្ទ​ដៃ ២ គ្រឿង​

-បៀរ ២ ដុំ​

-ភួយ​សម្រាប់​លេង​បៀរ ១​

– លុយ​ខ្មែរ​មួយ​ចំនួន

– ម៉ូតូ​ ១ គ្រឿង ម៉ាក​ធូ​ដេ ពណ៌​ស។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣ នាក់​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី។

សូម​បញ្ជាក់​ថា បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ប្រកាស​ឲ្យ​ល្បែង​ស៊ីសង​ទូទាំង​ប្រទេស​បញ្ឈប់​លេង​ជាបន្ទាន់ ហើយ​បាន​ព្រមាន​ទៅ​អភិបាលខេត្ត ស្នងការ អធិការ និង​មេ​ប៉ុស្តិ៍ បើ​លេង​នៅ​មូលដ្ឋាន​ណា នឹង​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង៕

អត្ថបទ ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៦ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥១ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម