សន្តិសុខសង្គម
បាក់រណ្ដៅដីជីកត្បូងសង្កត់កម្មករម្នាក់បានស្លាប់
បុរសជនជាតិទំពួនម្នាក់ចុះជីកត្បូងដែលមានជម្រៅជ្រៅ ជាអកុសលរណ្តៅដីបាក់ធ្លាក់សង្កត់ពីលើរើពុំរួចថប់ដង្ហើមបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។
ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចចម្ការកៅស៊ូចាស់ ស្ថិតនៅក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រចំ ហន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឃុំឡាមិញ កម្លាំងជំនាញនគរបាលផ្នែកពិនិត្យវិភាគរួមមានមេភូមិនិងក្រុមគ្រួសារជនរងគ្រោះ បានចុះទៅធ្វើការស្រាវជ្រាវ ពិនិត្យវិភាគកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារថប់ដង្ហើមដោយដីបាក់សង្កត់ពីលើនៅក្នុងរណ្ដៅត្បូងពិតប្រាកដមែន។
ក្រោយពីពិនិត្យសាកសពរួច កម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅក្រុមគ្រួសារ និងសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋនាំគ្នាទៅជីករណ្ដៅដីរកត្បូង បានស្លាប់ជាបន្តបន្ទាប់ដោយសារពួកគាត់ទៅជីករកត្បូង មិនគិតពីហានិភ័យដល់ខ្លួនឯង។ ប៉ុន្តែសមត្ថកិច្ចជំនាញមិនមានវិធានការទប់ស្កាត់ទៅលើបងប្អូនប្រជាពលរដ្ឋ ដែលនាំគ្នាទៅជីករកត្បូងទាំងនោះទេ បណ្ដែតបណ្ដោយឲ្យមានការស្លាប់ជាបន្តបន្ទាប់៕
អត្ថបទ៖ វុទ្ទឦសាន

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង