សន្តិសុខសង្គម
ចាប់ខ្លួនជនជាតិចិនម្នាក់ ដកហូតគ្រឿងញៀនជាង ១គីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ចាប់ខ្លួនជនសង្ស័យម្នាក់ គ្រឿងញៀនជាង ១គីឡូក្រាម ។

មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់អោយដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨ និង០០នាទី សមត្ថកិច្ចគយ និងរដ្ឋាករប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកចេញដំណើរ) សហការជាមួយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំសម្រលសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសម្លេង (Speaker) នៅគោលដៅ ច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។

ការឃាត់ខ្លួននេះ កម្លាំជំនាញបានដកហូតវត្ថុតាងមាន កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១ គ.ក្រ ២,៤២ក្រាម។
ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ រ៉ាវុទ្ធ


-
KPT+១៥ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់