សន្តិសុខសង្គម
ផ្ដន្ទាទោសស្ត្រីខ្មែរម្នាក់ ដាក់ពន្ធនាគារ ៣០ ឆ្នាំ ពិន័យ ១០ លានរៀល ករណីរក្សាទុកដឹកជញ្ជូនគ្រឿងញៀន
លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សេង ហៀង ជាតំណាងអយ្យការ កាលពីព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ បានប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទម្នាក់ឈ្មោះ អ៊ូច សុខនី ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ ៣០ ឆ្នាំ និងពិន័យជាប្រាក់បង់ចូលថវិការដ្ឋចំនួន ១០ លានរៀល។ ក្រោមការចោទប្រកាន់ពីបទ «រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន» ទម្ងន់កន្លះគីឡូ ប្រព្រឹត្តនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២។

ស្ត្រីជនជាប់ចោទ ត្រូវបានតុលាការបើកសវនាការជំនុំជម្រះ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ និងធ្វើការប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២។
សាលក្រមនេះដែរ លោកចៅក្រម ទុកសិទ្ធិមួយខែ បើមិនសុខចិត្តនឹងសេចក្ដីសម្រេចនេះ អាចប្តឹងឧទ្ធរណ៍បាន៕
អត្ថបទ ៖ មករា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម