Connect with us

សន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ ពាក់ព័ន្ធ​បទល្មើសបង្ខាំងមនុស្ស និងជំរិតទារប្រាក់១០ម៉ឺនដុល្លារ

បានផុស

នៅ

នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ៥នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាវុធហត្ថរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ក្រោយពីទទួលបានបណ្តឹងមួយស្តីពីករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់អស់ជាង១០ម៉ឺនដុល្លារ និងមានប្រើប្រាស់អាវុធចំនួន០៤ដើម នៅចំណុចខុនដូមួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះអង្កេតស្រាវជ្រាវ ដល់ទីតាំងជាក់ស្តែង។

កាលវេលាម៉ោងប្រមាណ១២និង១០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចអាវុធហត្ថ បានប្រើវិធានការជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ី ផឹង ភេទប្រុស អាយុ២៤ឆ្នាំ នៅទីតាំងខាងលើ និងបានជួយរំដោះជនរងគ្រោះម្នាក់ឈ្មោះ ង្វៀង ឆីមីងង៉ាង ភេទស្រី អាយុ ៣៤ឆ្នាំ ។ ខណៈពេលជំនាញកំពុងសួរនាំជនសង្ស័យឈ្មោះ អ៊ី ផឹង ស្រាប់តែបក្ខពួកមួយចំនួនផ្សេងទៀតបានដឹងខ្លួន លួចបើករថយន្ត គេចចេញពីទីតាំងខាងលើបាត់អស់។

រហូតដល់វេលាម៉ោង១៤និង១០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចូលឆែកឆេរបន្ទប់ក្រុមជនសង្ស័យ លេខ B១៩០៩ ជាន់ទី ១៩ ខុនដូរ Urban Villige ក៏បានឆែកឃើញមាន ក្រាមសថ្លា ០១កញ្ចប់ធំល្មម (សង្ស័យសារធាតុញៀន), ថ្នាំពណ៌ក្រហមចំនួន ៣៦គ្រាប់(សង្ស័យសារធាតុញៀន) និងសម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បន្ទាប់មកនៅវេលាម៉ោងប្រមាណ ១៨ និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញានិងទីតាំងបក្ខពួកជនសង្ស័យបានស្នាក់នៅ បុរី ប៉េងហួត បឹងស្នោ ក៏បានបន្តទៅសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថ ខណ្ឌច្បារអំពៅ ឃាត់រថយន្ត ០១គ្រឿង ម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-1625 ព្រមទាំងបក្ខពួក ជនសង្ស័យ ចំនួន ០៤នាក់ និងបានស្រាវជ្រាវបន្តឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ បន្ថែមទៀត និងដកហូត រថយន្ត Land Cruiser ០១គ្រឿង ស្លាកលេខ ភ្នំពេញ 2BP-1617។

ក្នុងអំឡុងពេលប្រតិបត្តិការ ជនសង្ស័យទាំងនេះបានព្យាយាមបើករថយន្តអូឌី បំបុកកម្លាំងសមត្ថកិច្ច ដើម្បីរត់គេចខ្លួនធ្វើឲ្យកងកម្លាំងម្នាក់របួសជើង ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធឡើងលើ ដើម្បីបង្អាក់ជនសង្ស័យ ទើបជនសង្ស័យព្រមបញ្ឈប់សកម្មភាព និងប្រគល់ខ្លួនតាមសម្រួល។

បច្ចុប្បន្ន កម្លាំងកងអាវុធហត្ថ រាជធានីភ្នំពេញបានបញ្ជូនខ្លួនក្រុមជនសង្ស័យមកដល់សាលាដំបូងរាជធានីភ្នំពេញហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម