សន្តិសុខសង្គម
ចាប់ខ្លួនបុរសនីហ្សេរីយ៉ាម្នាក់បញ្ជូនទៅតុលាការ ករណីឆបោក
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់បញ្ជូនខ្លួនជនសង្ស័យឈ្មោះ KEL CHI ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីឆបោកលុយ៥ពាន់ដុល្លារ តាមបណ្តាញសង្គមហ្វេសប៊ុក។

ប្រភពព័ត៌មានបានឲ្យដឹង ជនរងគ្រោះមានឈ្មោះ អុន ស្រីណែត ភេទស្រីអាយុ២៤ឆ្នាំ ។ កាលពីអំឡុងខែសីហាឆ្នាំ២០២២ មានគណនីហ្វេសប៊ុកមួយឈ្មោះ Don Richard បានឆាតមកសុំជនរងគ្រោះរាប់អាន ហើយក៏ឆាតមកសួរសុខទុក្ខ និងលួងលោមសុំស្រលាញ់ជនរងគ្រោះ។ លុះដល់អំឡុងខែកញ្ញា ឆ្នាំ២០២២ គណនីហ្វេសប៊ុកឈ្មោះ Don Richard ដដែលបានឆាតមកប្រាប់ជនរងគ្រោះថា គាត់ចង់ផ្ញើសំភារៈ និងប្រាក់មួយចំនួនពីប្រទេសកូរ៉េ មកឲ្យជនរងគ្រោះតាមយន្តហោះ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក៏មានស្រ្តីម្នាក់បានទូរស័ព្ទមកប្រាប់ជនរងគ្រោះថា ខ្លួនជាមន្ត្រីគយនៅប្រលានយន្តហោះភ្នំពេញ មានឥវ៉ាន់ផ្ញើពីបរទេសមកឲ្យជនរងគ្រោះ ដោយសារតែមិនទាន់បានបង់ពន្ធ ទើបគយឃាត់ទុក ហើយតម្រូវឲ្យជនរងគ្រោះជាអ្នកទទួលបង់ប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីទូទាត់ថ្លៃពន្ធសិន ទើបជនរងគ្រោះអាចទៅទទួលកញ្ចប់ឥវ៉ាន់នោះបាន។

មុនដំបូងជនរងគ្រោះមិនជឿលើគណនីហ្វេសប៊ុកឈ្មោះ Don Richard ទេ ដោយសារមានស្ត្រីម្នាក់អះអាងថា ខ្លួនជាមន្ត្រីគយ ទើបជនរងគ្រោះចាញ់ល្បិចបោកប្រាស់របស់ក្រុមឆបោកទាំងនោះ ដោយបានផ្ញើប្រាក់ជាបន្តបន្ទាប់ចូលលេខទូរស័ព្ទចំនួនពីរខ្សែ អស់លុយចំនួន៥ពាន់ដុល្លារតាមរយៈ វីង និងទ្រូម៉ានី ហើយរឿងរ៉ាវនេះដឹងដល់ក្រុមគ្រួសារ គ្រួសារថាខ្លួនចាញ់បោកគេហើយ ទើបខ្លួនប្តឹងសមត្ថកិច្ចតែម្តង។
ក្រោយធ្វើការស្រាវជ្រាវទើបដឹងថា ម្ចាស់គណនីហ្វេសបុកនោះ គឺជាបុរសជនជាតិនីហ្សេរីយ៉ាជាអ្នកឆបោកសោះ៕
អត្ថបទ៖ មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ