Connect with us

សន្តិសុខសង្គម

ដំណាំស្រូវពលរដ្ឋ​ជាង ៧០០ ហិកតា នៅស្រុកស្ទឹងត្រង់​រងការខូចខាតដោយសារទឹកជំនន់

បានផុស

នៅ

ស្រែស្រូវរបស់ប្រជាកសិករជាង ៧០០ ហិកតា នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រងការខូចខាតដោយសារគ្រោះទឹកជំនន់។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាមនៅថ្ងៃទី ១១ ខែតុលានេះ បានដឹកនាំក្រុមការងារមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរ​មូលដ្ឋាន អមដំណើរដោយលោក អ៊ុម សំអាត រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យស្ថានភាពស្រែស្រូវរបស់ប្រជាកសិករទទួលរងគ្រោះដោយសារទឹកជំនន់​ទន្លេមេគង្គនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រមាណជាង ៧០០ ហិកតា (៧៦១) ដើម្បីត្រៀមស្ដារឡើងវិញនារដូវទឹកសម្រកចុះទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់លោក ទុន ណេត អភិបាល ស្រុកស្ទឹងត្រង់ បានឲ្យដឹងថា មកដល់ពេលនេះ ដោយសារស្រុកស្ទឹងត្រង់បានទទួលរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គបានធ្វើឲ្យប៉ះពាល់ខូចខាតដំណាំស្រូវ និងមានតម្រូវការស្ដារឡើងវិញតាមឃុំ និងភូមិមួយចំនួន សរុបចំនួន ៣១ភូមិ មានចំនួន ៧៦១ ហិកតា ស្មើនឹង ១.៤៤៦គ្រួសារ ក្នុងនោះមាន៖ ឃុំពាមកោះស្នាមាន ០៨ភូមិ ចំនួន ២៧០ ហិកតា ស្មើនឹង ៤៩៨គ្រួសារ។

ឃុំខ្ពបតាងួន មាន ០៦ភូមិ មានចំនួន ១៦៣ ហិកតា ស្មើនឹង ២២២គ្រួសារ។ ឃុំអារក្សត្នោត មាន ០២ភូមិ ចំនួន ១១៥ ហិកតា ស្មើនឹង ១៨៥គ្រួសារ។ ឃុំព្រែកបាក់ មាន ០៤ភូមិ ចំនួន ៧៧ ហិកតា ស្មើនឹង ១៣៦គ្រួសារ។ ឃុំព្រែកក់មានចំនួន ០៨ភូមិ ចំនួន ៧១ ហិកតា ស្មើនឹង ២៤៩គ្រួសារ។ ឃុំព្រះអណ្ដូង មាន ០៣ភូមិ ចំនួន ៦៥ ហិកតា ស្មើនឹង ១៥៦គ្រួសារ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម