សន្តិសុខសង្គម
នគរបាលខណ្ឌច្បារអំពៅប្រកាសរកម្ចាស់រថយន្តព្រូស ដែលចតចោលនៅផ្លូវជាតិលេខ១
ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងថា នៅរសៀលថ្ងៃទី១២ ខែតុលានេះ នគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅសូមប្រកាសរកម្ចាស់រថយន្តព្រូសមួយគ្រឿងដែលម្ចាស់ចតចោលមិនដឹងមូលហេតុ។
លោកអធិការរងបានបន្តថា រថយន្តព្រូសដែលគេយកមកចតចោលគឺពាក់ស្លាកលេខ២AF ៣៩៥៦ ហើយរថយន្តខាងលើបានចតនៅមុខភោជនីយដ្ឋានត្រើយកោះស្លើយបឹងឈូក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ ដោយសារតែម្ចាស់ភោជនីយដ្ឋានខ្លាចមានជនខិលខូចមកបើកយកទៅទើបរាយការណ៍ឲ្យនគរបាលខណ្ឌច្បារអំពៅអូសយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដោយនាំយកឯកសារដែលបញ្ជាក់ពីការកាន់កាប់រថយន្តមកជាមួយផង។ បើចង់ដឹងច្បាស់សូមទំនាក់ទំនងមកលេខទូរសព្ទលេខ ០៧៧ ៦២២ ៦៨៨៕
ដោយ ៖ នរា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់