សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះស្តុកអេតចាយមួយខ្នងគ្មានសល់កាលពីយប់មិញ
ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចចេញរថយន្តមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះខាងលើមានផ្ទុកទៅដោយអេតចាយតែមិនមានមនុស្សស្នាក់នៅទេ។ មុនពេលកើតហេតុមានបងប្អូនប្រជាពលរដ្ឋរាយការណ៍មកថា មានអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ ភ្លាមនោះក្រុមរថយន្តពន្លត់អគ្គិភ័យបានចេញរថយន្តទៅភ្លាមៗ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យដែលមកធ្វើអន្តរាគមន៍នេះ គឺមកពីច្រើនស្ថាប័នរួមមាន រថយន្ដពន្លត់អគ្គិភ័យ(ង៧០) មកពីសាលាខណ្ឌកំបូល មកពីបុរីក្ដីសង្ឃឹម ដោយប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត ទើបអាចគ្រប់គ្រងអគ្គិភ័យនេះបាន១០០% ដោយមិនឱ្យឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ ។ ចំពោះមូលហេតុនៃការឆាបឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕
អត្ថបទ៖ សុខា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ