សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យមុខសញ្ញាប្លន់ម៉ូតូពលរដ្ឋចំនួន១៤នាក់
ភ្នំពេញ ៖ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាធាក់ប្លន់ម៉ូតូពលរដ្ឋពេលរាត្រីយ៉ាងសកម្មបានចំនួន១៤នាក់ជាបន្តបន្ទាប់។
ប្រតិបត្តិការ នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។ តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យជាមុខសញ្ញាធាក់ប្លន់យកម៉ូតូពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។
ករណី ទី០១ ក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ប្លន់ម៉ូតូពលរដ្ឋ នៅចំណុចស្តុបទួលពង្រ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៣និង០០នាទី ។
ទី០២ នៅត្រង់ចំណុចខាងមុខតូបលក់ទឹកត្នោតជូរ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០០និង៤០នាទី។

ករណីទី០៣ នៅផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទី។
ករណីទី៤ ក្រុមជនសង្ស័យប្រដាប់ដោយកាំបិតប៉័ងតោ កាប់ប្លន់យកម៉ូតូជនរងគ្រោះនៅត្រង់ចំណុចបុរីពិភពថ្មី២ ផ្ទះលេខ១២៣ ផ្លូវលេខ៩ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៩និង២២នាទី។

ករីណីទី៥ ជនសង្ស័យប្រើកាំបិតប៉័ងតោកាប់ កាប់ប្លន់ម៉ូតូជនរងគ្រោះនៅត្រង់ចំណុចមុខវត្តសំបួរ ផ្លូវ២១៧ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្តង៕
ដោយ ៖ សុខា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត