សន្តិសុខសង្គម
ព័ត៌មានបន្ថែម៖ សមត្ថកិច្ចរកឃើញសពជនរងគ្រោះ២នាក់ទៀត ក្នុងឧបទ្ទវហេតុលិចទូកដរ ខណៈ៣នាក់ទៀតកំពុងបាត់ខ្លួន
គិតមកត្រឹមម៉ោង៨:០០នាទីព្រឹកថ្ងៃទី១៤ ខែតុលានេះ កងកម្លាំងសមត្ថកិច្ចបានបន្តរកឃើញសពក្មេងសិស្សសាលា២នាក់បន្ថែមទៀត ក្នុងឧបទ្ទវហេតុលិចទូកដរទទឹង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ខណៈជនរងគ្រោះ៣នាក់ទៀតកំពុងបាត់ខ្លួន។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា មកដល់ពេលនេះបានរងឃើញសពជនរងគ្រោះចំនួន០២នាក់បន្ថែមទៀតមានឈ្មោះ ១-ឈ្មោះ ឧត្ដម មុន្នី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស។ ២-ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះដែលកំពុងបាត់ខ្លួនមានឈ្មោះ ១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។ ២-ឈ្មោះ សុវត្ថិ លក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស។ ៣-ឈ្មោះ រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី១៤ នេះ កងកម្លាំងសមត្ថកិច្ចបានរកឃើញជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដរទទឹង សរុបចំនួន១២នាក់ ស្លាប់០៨នាក់ (ស្រី០១នាក់) និងកំពុងសង្គ្រោះបន្ទាន់៤នាក់។ បច្ចុប្បន្ន កម្លាំងចម្រុះបាននិងកំពុងបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។

សូមបញ្ចាក់ថា កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ម្សិលមិញនេះ មានករណីលិចទូកដរដឹកសិស្សសាលាមួយបណ្ដាលឲ្យជនរងគ្រោះជាង១០នាក់បានបាត់ខ្លួន និងរកឃើញជាបន្តបន្ទាប់ភ្លាមចំនួន៣នាក់។ ករណីនេះបានកើតឡើងនៅចំនុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា ករណីនេះបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស ហើយគ្មានអាវពោងការពារ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ