Connect with us

សន្តិសុខសង្គម

ផ្ទុះអាវុធពីរគ្រាប់នៅស្ពានស្ទឹងមានជ័យបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

បានផុស

នៅ

ជនសង្ស័យម្នាក់បានដកកាំភ្លើងបាញ់ពីរគ្រាប់បណ្ដាលឲ្យមួយគ្រាប់ត្រូវចំជើងឆ្វេងបុរសម្នាក់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចលើស្ពានស្ទឹងមានជ័យ ជាប់ប្រឡាយលូ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជនីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឮសំឡេងផ្ទុះអាវុធចំនួនពីរគ្រាប់ ហើយនាំគ្នាចេញមកមើលក៏ឃើញបុរសម្នាក់ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំជើងឆ្វេងម្ខាងរងរបួសធ្ងន់។

បើតាមការរៀបរាប់ពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុបានរូបគាត់បានធ្វើដំណើរដោយថ្មើជើង ក្នុងទិសដៅ​ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញជនសង្ស័យម្នាក់ពាក់អាវធំពណ៌ខ្មៅអង្គុយលើម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ហើយបានដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់បណ្ដាលឲ្យមួយគ្រាប់ត្រូវចំជើងឆ្វេងរបស់គាត់ហូឈាម រងរបួសធ្ងន់ បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានពិនិត្យកន្លែងកើតហេតុហើយបានប្រាប់ថា ជនសង្ស័យនិងជនរងគ្រោះធ្លាប់ស្គាល់គ្នា បន្ទាប់មកសមត្ថកិច្ចបាននាំជនរងគ្រោះដាក់តាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកសំបកគ្រាប់សមត្ថកិច្ចយកទុកប្រគល់ជំនាញ ដើម្បីធ្វើការសាវជ្រាវរកជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម