សន្តិសុខសង្គម
ប្រទះឃេីញគូស្នេហ៍មួយគូដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យករណីឃាតកម្ម
គូសង្សារមួយគូត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលលេខ១៦ ជាន់ទី២ ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះភាគីខាងស្រីមាន ឈ្មោះ វឿន សីហា ហៅក្តឹប អាយុ១៨ឆ្នាំ មុខរបរកម្មការិនីររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុទើបបាន១សប្តាហ៍ និងមានស្រុកកំណើតនៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកខាងសពបុរសវិញត្រូវជាគូសង្សារនឹងគ្នា មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុជាង២០ឆ្នាំ ។

តាមការរៀបរាប់ពីស្ត្រីម្នាក់ត្រូវជាម្តាយមីង ឈ្មោះ យិន ភឿន អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ក្មួយស្រីរបស់គាត់បានស្រឡាញ់គ្នាជាមួយបុរសម្នាក់(សព) កន្លងមកក្មួយស្រីបានស្នាក់នៅជាមួយគាត់ទើបតែ១សប្តាហ៍កន្លងមកនេះ បានសុំគាត់ជួលបន្ទប់នៅបែកគ្នា ទើបតែបាត់ដំណឹង មិនឃើញមុខតែ២ថ្ងៃ ស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ទូរស័ព្ទរកតែមិនចូលទើបមកតាមរកមើល ឃើញបន្ទប់បិទទ្វារជិត ហៅមិនឆ្លើយ ទើបឲ្យអ្នកក្បែរខាងជួយគាស់បើកបង្អួចមើលស្រាប់តែប្រទះឃើញដេកស្លាប់ទាំង២នាក់ ទន្ទឹមគ្នានៅក្នុងបន្ទប់ជួលតែម្ដង ។

តាមការពិនិត្យបឋមជាក់ស្តែងខាងស្រីមានស្នានរបួសបែកមុខ រីឯខាងប្រុស មានស្នាមអារក អាចសន្និដ្ឋានផ្តើមចេញពីរឿងភ្លើងប្រច័ណ្ឌ វាយសម្លាប់នាងជាសង្សារហើយ អារកសម្លាប់ខ្លួនឯងតាមក្រោយ។ មកដល់ព្រឹកនេះសពគូសង្សារមានធំក្លិនទៅហើយ ។
ក្រោយពីប្រទះឃើញគូសង្សារស្លាប់ទន្ទឹមគ្នានៅក្នុងបន្ទប់ជួល សង្ស័យផ្តើមចេញពីភ្លើងប្រច័ណ្ឌ សមត្ថកិច្ចជំនាញ ចុះធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកសាច់ញាតិខាងប្រុស មុននឹងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ