Connect with us

សន្តិសុខសង្គម

ផ្ដើមចេញពីទំនាស់រ៉ាំរ៉ៃ បុរសម្នាក់ចាក់សាំងដុតនិងកាប់ជនរងគ្រោះរងរបួសធ្ងន់

បានផុស

នៅ

អ្នកភូមិជិតខាងគ្នាមានទំនាស់រ៉ាំរ៉ៃរហូតឈានដល់កាប់នឹងកាំបិតបុ័ងតោ និងយកសាំងដុតទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ តែនៅទីបំផុតត្រូវសមត្ថកិច្ចស្រុកអង្គរជុំ ឃាត់ខ្លួន។

ហេតុការណ៍ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង០៧ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្តសៀមរាប លោកបានសហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកអង្គរជុំ ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សយ អាត ភេទប្រុស អាយុ៤៥ឆ្នាំ
មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតបុ័ងតោ និងដុតដោយសាំង ) កាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ដែលមានជនរងគ្រោះឈ្មោះ ឈឿ បូណា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។

លោកបន្ថែមថា ករណីនេះផ្តើមចេញពីមានទំនាស់ពាក្យសម្តីគ្នាជាមួយជនសង្ស័យ ភ្លាមនោះជនសង្ស័យបានយកសាំង​ដុត​កញ្ចុះ និងដុតទៅលើជនរងគ្រោះបណ្តាលឲ្យឆេះអាវ បន្ទាប់មកជនសង្ស័យបានយកកាំបិតពីក្នុងផ្ទះ កាប់មកលើ​ជនរងគ្រោះបណ្តាលឲ្យរបួសលើផ្ទៃមុខ ០១កាំបិត និង ស្មាខាងឆ្វេង ០១កាំបិត ក្រោយពេលធ្វើសកម្មភាពហើយ
ជនសង្ស័យបានរត់ចូលក្នុងផ្ទះ ហើយចាក់សោរផ្ទះសង្ងំក្នុងផ្ទះ លុះព្រឹកឡើងនៅពេលកម្លាំងចុះទៅ និងហៅជនសង្ស័យចេញពីក្នុងផ្ទះ តែពេលនោះជនសង្ស័យព្យាយាមយកសាំងគំរាមដុតខ្លួនឯងតែត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកមកធ្វើការសាកសួរតែម្តង។

លោកបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ដោយសារខឹងជនរងគ្រោះតែងតែមានទំនាស់ជាមួយរូបខ្លួនទើបនៅថ្ងៃកើតហេតុរូបខ្លួនបានយកសាំងចាក់ដុតទៅលើជនរងគ្រោះ ហើយថែមទាំងយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

វត្ថុតាងដកហូតបាន កាំបិត០១ ពូថៅ ០១ និងសាំង០៦ដប ។ បច្ចុប្បន្ននេះជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម