Connect with us

សន្តិសុខសង្គម

តុលាការសម្រេចឃុំខ្លួនជនឆបោក២នាក់ រឿងរត់ឯកសារបង់ពន្ធរថយន្ត

បានផុស

នៅ

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោក ម៉ាង ណុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនឆបោក២នាក់ រឿងរត់ការឯកសារបង់ពន្ធរថយន្ត ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ឆបោក ” តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ ដែលប្រព្រឹត្តលើកទី១ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលជនសង្ស័យភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងលើកទី២កើតហេតុ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលជនសង្ស័យភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះទី១ឈ្មោះ ស៊ុន ង៉ុម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងបឹង ឃុំត្រមែង ស្រុកឈូក ខេត្តកំពត មុខរបរបើកបរថយន្ត។ ទី២ឈ្មោះ យន សារ៉ុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរបើកបរថយន្ត ។

ជនត្រូវចោទ២នាក់ ទី១ឈ្មោះ ណម ធារ៉ា ហៅញ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិព្រែកសំរោ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ (មានសារធាតុញៀនក្នុងទឹកនោម)។ ទី២ឈ្មោះ សន ផាណុច ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀនក្នុងទឹកនោម)។

លោកវរសេនីយ៌ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា កាលពីវេលាកើតហេតុលើកទី១ ជនរងគ្រោះទី១តាមរយៈឆាតfacebook បានស្គាល់ជន​សង្ស័យឈ្មោះ​ ​ណម ធារ៉ា ដោយបានអះអាងថា គាត់អាចជួយរត់ការបង់ពន្ធរថយន្តស្របច្បាប់ឲ្យបាន។ បន្ទាប់មកជនរងគ្រោះទី១ក៏បានធ្វើកិច្ចសន្យាប្រគល់ប្រាក់ជាបន្តបន្ទាប់សរុប$1680 ឲ្យទៅជនសង្ស័យឈ្មោះ ណម ធារ៉ា បន្ទាប់ពីបាន​ប្រាក់​ហើយក៏បាត់រហូតតេលែងចូលតែម្តង។

លុះមកដល់វេលាកើតហេតុលើកទី២ ក៏បានស្គាល់ជនរងគ្រោះទី២ ហើយជនសង្ស័យឈ្មោះ ណម ធារ៉ា ក៏បានធានារជួយរត់ការបង់ពន្ធរថយន្តចង្កូតស្តាំស្របច្បាប់អោយបាន បន្ទាប់មកជនរងគ្រោះទី២​ក៏បានធ្វើកិច្ចសន្យាប្រគល់ប្រាក់ឲ្យជនសង្ស័យឈ្មោះ ណម ធារ៉ា ចំនួន៤៧៣០ដុល្លា តែក្រោយបានទទួលប្រាក់រួចជនសង្ស័យបានបិទទូរសព្ទ័តេលែងចូលរហូតតែម្តង ។ លុះមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក៏ត្រូវជនរងគ្រោះទាំងពីរនាក់តាមរកជនសង្ស័យឃើញ ហើយនាំខ្លួនយកមកប្រគល់អោយសមត្ថកិច្ចចាត់ការតាមនិតិវិធីតែម្តង៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១២ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម