សន្តិសុខសង្គម
ចាប់ខ្លួនយុវជនវ័យ ២០ ឆ្នាំម្នាក់ ករណីរំលោភអនីតិជន ១២ ឆ្នាំ បាន ២៣ ដង
យុវជនម្នាក់ ត្រូវនគរបាលក្រុងបានលុងឃាត់ខ្លួន ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ ឆ្នាំ ចំនួន ២៣ ដង ៨ ថ្ងៃក្រោយមកជាប់ខ្នោះប៉ូលិស។

ការឃាត់ខ្លួនយុវជនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៨ និង ០០ នាទី ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ ត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសិ៍ល សង្កាត់យក្ខឡោម ក្រុងបានលុង ដោយមានការសម្របសម្រួលនីតិវិធីពី លោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
យោងតាមរបាយការណ៍ពីអធិការនគរបាលក្រុងបានលុងបានឲ្យដឹងថា យុវជននោះឈ្មោះ ឆន ឈីត ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករ។ ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីបែកធ្លាយទៅដល់គ្រួសារក្មេងរងគ្រោះ។
ចំពោះមុខសមត្ថកិច្ច យុវជនរូបនេះ សារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត និងធ្វើសកម្មភាពរួមភេទជាមួយ ឈ្មោះ ខ.ល.ក អាយុ ១២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសិ៍ល សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ជាសិស្ស ពិតប្រាកដមែន។
របាយការណ៍បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ គឺសរុបបានចំនួន ២៣ ដង ពិតប្រាកដមែន។ នេះបើតាមការសារភាពរបស់យុវជនខាងលើ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួនរួមមាន ៖ នាឡិកាដៃ ១ គ្រឿង,ទូរស័ព្ទម៉ាក OPPO ស៊េរី A53 ពណ៌ខ្មៅ បែកអេក្រង់ ១ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងដកហូតខាងលើ ត្រូវបានឃាត់ និងរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?