សន្តិសុខសង្គម
ពលរដ្ឋស្នើសុំបិទការ៉ាស់បញ្ចូលហ្គាសគ្មានសណ្ដាប់ធ្នាប់ និងហាងបៀរហ្គាឌិនបង្កការរំខាន
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សង្កាត់បឹងកេងកងទី ៣ ខណ្ឌបឹងកេងកងនៅព្រឹកថ្ងៃទី ១៨ ខែតុលានេះ ប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធរជួយដោះស្រាយសំណើរជាច្រើន មានទាំងការសុំបិទទីតាំងសប្បាយ បិទការ៉ាស់បញ្ចូលហ្គាស ការសុំបន្តការរៀបចំសណ្តាប់ធ្នាប់នៅមុខសាលារៀន និងការសុំធ្វើបណ្តាញលូ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2022-10-18T135629.577-1024x948.jpg)
វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេងអភិបាលរាជធានី ដោយប្រជាពលរដ្ឋលើកឡើងពីហាងបៀរហ្គាឌិនដែលរំខានដំណេក។
ប្រជាពលរដ្ឋនៅសង្កាត់អូឡាំពិកស្នើឲ្យរៀបចំសណ្តាប់ធ្នាប់ នៅមុខសាលាបឋមសិក្សាអូឡាំពិក ដោយសារការចតគ្មានសណ្តាប់ធ្នាប់ សម្រួលកុំឲ្យស្ទះផ្លូវ ១៦៣ ផ្លូវ ១៧៣ និងធ្វើស្លាកសញ្ញាចរាចរ។ ស្នើសូមធ្វើលូនៅផ្លូវ ២៧៦ នៅសង្កាត់អូឡាំពិក។ សូមដោះស្រាយបង្គោលភ្លើងធ្លាក់រញ៉េរញ៉ៃបង្កហានិភ័យដល់ប្រជាពលរដ្ឋ សូមអាជ្ញាធរបើកផ្លូវ៣៨៦ ជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2022-10-18T135634.792-1024x727.jpg)
សូមបើកទ្វាររបងវត្ត មហាមន្ត្រីដើម្បីឲ្យសិស្សចេញចូលបានស្រួល បន្ថែមពីនេះប្រជាពលរដ្ឋក៏បានស្នើឲ្យបិទអាជីវកម្មហ្គាសមួយកន្លែង ដែលបាននិងកំពុងបង្កហានិភ័យដល់ពួកគាត់។
លោក ឃួង ស្រេង ក្នុងឱកាសនោះបានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់រួមគ្នាដោះស្រាយរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ពិសេសនៅតាមសាលារៀន ដោយលោកបានណែនាំឲ្យអាជ្ញាធរខណ្ឌត្រូវយកចិត្តទុកដាក់ខ្ពស់នៅតាមសាលារៀន កុំធ្វេសប្រហែសបណ្តាលឲ្យមានហេតុការអាក្រក់កើតឡើង ចំពោះក្មួយៗសិស្សានុសិស្ស ដូចករណីលិចទូកនៅស្រុកលើកដែល ខេត្តកណ្តាល ជាគំរូស្រាប់ មិនត្រូវឲ្យមានសោធនាកម្មបែបនេះកើតឡើង ផ្តើមចេញពីការទ្វេសប្រហែសរបស់អាជ្ញាធរយើងនោះទេ។
លោក ឃួង ស្រេង បានបន្តថា យើងពិតជាបានឃើញពីសកម្មភាពល្អរបស់កម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរ ក្នុងការជួយសម្រួលចរាចរណ៍ចំពោះសិស្ស ជាមួយនឹងការជួយនាំក្មួយៗឆ្លងផ្លូវថែមទៀតលោកស្នើឲ្យបន្តសកម្មភាពនេះឲ្យកាន់តែល្អ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2022-10-18T135641.308-1024x682.jpg)
លោកបន្តទៀតថា បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅបែបស៊ីវីល័យហើយ ដូច្នេះសម្រាប់ការបំរើប្រជាពលរដ្ឋត្រូវតែស៊ីវីល័យដូចគ្នាដែរពោលគឺ ត្រូវជំរុញអភិបាលកិច្ចឲ្យបានល្អ មិនអាចអន់ថយនោះទេ។
លោក ឃួង ស្រេង បញ្ជាក់ថា ការសុំបិទបៀរហ្គាឌិន ការ៉ាសបញ្ចូលហ្គាស អាជ្ញាធរខណ្ឌ សង្កាត់ត្រូវសហការជាមួយប៉ុស្តិ៍ចុះអនុវត្តការងារនេះជូនប្រជាពលរដ្ឋ មានន័យថា អ្វីដែលជាភាពចាប់បាច់របស់ប្រជាពលរដ្ឋត្រូវតែធ្វើជូនពួកគាត់ បើទោះបីត្រូវបិទ ការ៉ាសបញ្ចូលហ្គាសនិងប៊ៀហ្កាឌិនក៏ដោយ ។
អាជ្ញាធរ និងកងកម្លាំងរបស់ខណ្ឌត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នាពេលខាងមុខនេះ ដោយធានាថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ជាមួយគ្នានេះ អាជ្ញាធរខណ្ឌសង្កាត់ អធិការដ្ឋាន ប៉ុស្តិ៍ ត្រូវធ្វើយ៉ាងណាឲ្យមូលដ្ឋានរបស់ខ្លួនត្រូវតែគ្មានល្បែងស៊ីសង ខុសច្បាប់ ទៅតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ។
ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ១៩ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច