Connect with us

សន្តិសុខសង្គម

អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ បញ្ជូន​ជនសង្ស័យ​ញៀន​ល្បែង​ជល់មាន់​៣នាក់​ទៅ​តុលាការ

បានផុស

នៅ

កំពង់ធំ ៖ លោក កែ ក​ញ្ច​នា អធិការនៃ​អធិការដ្ឋាន​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ប្រាប់​សារព័ត៌មាននៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ ឲ្យ​ដឹងថា ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការនៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តកំពង់ធំ​, កម្លាំង​អធិការដ្ឋាន​នគរ​បាល​ស្រុក​កំពង់ស្វាយ បាន​បញ្ជូន​ជនសង្ស័យញៀន​ល្បែង​ចំនួន៣​នាក់ ទៅកាន់​តុលា​ខេត្តកំពង់ធំ រួចរាល់​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ទាំង​បី​នាក់ មានឈ្មោះ​ ទី១-​ឈ្មោះ​ឌួង ឡែ​ន ភេទប្រុស អាយុ៣៧​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ភូមិ​ត្បែង​.​ក ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ​, ទី ២-​ឈ្មោះ​ឡេ ស៊ាន ភេទ ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ភ្នុំ​ដែក ឃុំ​រម្យ​ទុម ស្រុក​រវៀង ខេត្តព្រះវិហារ និង​ទី ៣-​ឈ្មោះ​លី ម៉ូ​វ​ហួត ភេទប្រុស អាយុ​៣៤​ឆ្នាំ មុខរបរបុគ្គលិក​ធានា​គារ​ស្ថាបនា នៅ​ភូមិ​សាលាឃុំ ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្តកំពង់ធំ​។

ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ ប្រព្រឹត្ត​បទល្មើស ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) ដែល​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​ស្រុក​កំពង់ស្វាយ ចុះបង្ក្រាប កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២២ ស្ថិតនៅ​ប៉ែក​ខាងជើង​ថ្នល់ជាតិ​លេខ​៦ ប្រហែល​១៥​គ​.​ម ចំណុច​តំបន់​ជាំ ដីចំការ​លោក ឃ​ន សុ​កល អតីត​ប្រធាន​តុលាការខេត្ត​កំពង់ធំ​(​ដី​ទំនេរ​)​ក្នុង​ភូមិ​អូរ​រំដេង ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ។

ក្នុង​ប្រតិបត្តិការ​នេះដែរ កម្លាំង​អធិការដ្ឋាន​ស្រុក បាន​ដកហូត​វត្ថុតាង​រួម មាន​៖ មាន់​ចំនួន ០៥​ក្បាល​, ជញ្ជីង​ថ្លឹង​មាន់ ០១, កន្ត្រក​ដាក់​មាន់ ០៥, ម៉ូតូ​ចំនួន ០៥​គ្រឿង​, ផ្លែ​ដែក ០២​គូ​និង ស្គុ​តរុំ​ចំនួន ០៧​ដុំ​។ ចំពោះ​បក្សពួក​ផ្សេងទៀត អធិការ​រដ្ឋា​ន ធ្វើ​ការកំណត់​មុខសញ្ញា ដើម្បី​អប់រំ និង​ណែនាំ​ផងដែរ៕

អត្ថបទ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម