សន្តិសុខសង្គម
ចោរធ្លាប់តែកាច់កម៉ូតូនៅទីប្រជុំជន និងតាមផ្សារ ពេលនេះចូលដល់ភូមិហើយ
ប្រជាពលរដ្ឋក្នុងស្រុកសេសាន ព្រួយបារម្ភយ៉ាងខ្លាំង ខណៈពីមុនមកធ្លាប់តែមានចោរកាច់កម៉ូតូតាមផ្សារ និងទីប្រជុំជន តែពេលនេះ ក្រុមចោរបានចូលលួចកាច់កម៉ូតូដល់ផ្ទះទាំងយប់ ធ្វើឲ្យពួកគាត់ភ័យខ្លាចយ៉ាងខ្លាំង។
ក្នុងនោះ ម៉ូតូមួយគ្រឿង ត្រូវបានចោរចូលលួចកាច់កដល់ក្នុងផ្ទះ កាលពីវេលាទៀបភ្លឺថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ ចំណុចជិតវត្តកំភុន ភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក អ៊ួន សុខប៊ុន ជាម្ចាស់ម៉ូតូ បានឲ្យដឹងថា ម៉ូតូដែលគាត់បាត់ ម៉ាកសង់ ស៊េរីឆ្នាំ ២០២២ ពណ៌ក្រហម ស្លាកលេខព្រះសីហនុ 1J4455 បានបាត់នៅពេលទៀបភ្លឺថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះ។
លោកបន្តទៀតថា ជារៀងរាល់យប់ គាត់បានដាក់ម៉ូតូនៅផ្ទះ មិនដែលមានអ្វីកើតឡើងនោះទេ តែនៅយប់កើតហេតុនេះ ពេលគាត់ភ្ញាក់ពីដំណេក រកម៉ូតូមិនឃើញ បាត់ ដែលមិនដឹងពីហេតុការណ៍ពេលចោរចូលមកលួចតែម្ដង។
លោកថា កន្លងមកចោរលួចកាច់កម៉ូតូតាមទីប្រជុំជនក្នុងក្រុងផ្សារតែប៉ុណ្ណោះ តែរហូតមកដល់ពេលនេះ ភាពអសន្តិសុខបានចូលមកដល់ភូមិរបស់គាត់ហើយ។ លោកបានស្នើអាជ្ញាធរភូមិ-ឃុំ សមត្ថកិច្ចពាក់ព័ន្ធផងដែរ បើសិនឃើញភិនភាគម៉ូតូស្លាកលេខដូចខាងលើនេះ សូមមេត្តាឃាត់ទុក ដើម្បីចាត់វិធានការដល់ក្រុមចោរលួចទាំងនោះតាមផ្លូវច្បាប់ កុំឲ្យចេះតែដើរបង្កអសន្តិសុខដល់សង្គមទៀត៕
អត្ថបទ ៖ ងិន លីម
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?