សន្តិសុខសង្គម
ផ្ដន្ទាទោសចោរឆក់វ័យក្មេង ដាក់ពន្ធនាគារ១០ឆ្នាំ
ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទម្នាក់ឈ្មោះ ជុំ សុខបញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាសិស្ស លំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដាក់ពន្ធនាគារចំនួន១០ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ(ឆក់កាបូប)។
សូមបញ្ជាក់ថា កាលពី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ បានសហការជាមួយកម្លាំងផ្នែកជំនាញ នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះឃាត់មុខសញ្ញាជនសង្ស័យម្នាក់ នៅចំណុចផ្លូវរថភ្លើង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបបណ្ដាលឱ្យជនរងគ្រោះស្លាប់ពេលបញ្ជូនទៅសង្គ្រោះ) នៅឯមន្ទីរពេទ្យកើតហេតុកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ និងវេលាម៉ោង ៩.៣០នាទីព្រឹក នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលជនរងគ្រោះដួលបោកក្បាលរបួសធ្ងន់ និងបានស្លាប់ពេលដែលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ជនរងគ្រោះឈ្មោះ អ៊ុក កន្និកា ភេទស្រី ៕
ដោយ ៖ មករា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ