Connect with us

សន្តិសុខសង្គម

ចាប់ជនសង្ស័យ ៣ នាក់​ ពីបទចាប់ជំរិត​យកលុយ ៣០ ម៉ឺនដុល្លារ​

បានផុស

នៅ

ក្រុមជនសង្ស័យប្លន់ចាប់ជំរិតយកលុយប្រមាណ ៣០ ម៉ឺនដុល្លារ​ពីជនជាតិចិនដូចគ្នា​ ក្នុងចំណោម​បក្ខពួក​គ្នា០៤នាក់ត្រូវកម្លាំង​ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់​សហការជាមួយ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់បានចំនួន០៣នាក់ដោយម្នាក់បានរត់គេចខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងជនរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការចាប់ជំរិតទារប្រាក់ បានកើតឡើងនៅក្រុមហ៊ុន ​MDS វេលាម៉ោង ១២៖៣០ យប់ថ្ងៃទី ១៩ ខែតុលា ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយកម្លាំងនគរបាល​ជំនាញចាប់បាននៅទីតាំ២កន្លែង ទី១នៅប្រលានយន្តហោះពោធិ៍​ចិនតុងនិង​ទី២នៅប្រលាន​យន្តហោះប្រទេសថៃ។

លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃខេត្តពោធិ៍សាត់​ប្រាប់ថា​ដោយមានពាក្យបណ្ដឹង​ពីបុរសជនរង​គ្រោះឈ្មោះ XIAO អាយុ ៣៣ ឆ្នាំ ថា ជនសង្ស័យទាំង៤នាក់បាន​ចូលក្នុងក្រុម​ហ៊ុន ចាប់គ្រៀកខ្លួនយកចុងកាំបិតមុខស្រូចភ្ជង់បំពង់កអូសឡើងឡាន បើកផុតចេញពីក្រុមហ៊ុន ពួកវា​បានសួរកលេខកូដទូដែកដោយយកលុយអស់ជាង ៩ ម៉ឺនដុល្លារ ពីក្នុងទូដែក និងសម្ភារប៉ាស្ព័រ​ជាច្រើននិងលេបថប១គ្រឿង និងមេម៉ូរី ១ទូរស័ព្ទដៃ២គ្រឿងរបស់ជនរងគ្រោះ បាញ់លុយចេញតាម (U ) អស់១៩ម៉ឺនដុល្លារ រូចហើយគ្នាវាទាំងបួននាក់បើកឡានមកតាមផ្លូវ​ដល់ព្រៃស្ងាត់​ក៍ទាញ​រូបគេចុះពីឡានហើយចងនឹងដើមឈឺចោលក្នុងព្រៃ រូចគេចខ្លួនអស់ដោយ​ខ្លួនបានរើស្រាយ​ចងណងរូចហើយពឹងឲ្យជូនទៅរកមិត្តភ័ក្ដិប្ដឹងនគរបាលតែម្ដង។

លោកឧត្ដមសេនីយ៍ត្រីបន្តថា ក្រោយពេលទទួលពាក្យបណ្ដឹង​ជនរងគ្រោះភ្លាមនិង​ដោយមាន​ការចង្អុល​ពីលោកស្នងការខេត្ត លោកបានបញ្ជារកម្លាំងជំនាញនិងធ្វើការ​ទំនាក់ទនងទៅ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចំណាត់ការលើករណីនេះ រហូតដល់វេលា​ម៉ោងជាង១០ ព្រឹក ចាប់បានម្នាក់នៅព្រលានយន្តហោះពោធិ៍ចិតុង និងនៅ​វេលាម៉ោង៤ ល្ងាច ថ្ងៃដដែលទី១៩ ខែតុលា ឆ្នាំ២០២២ចាប់បាន២នាក់ទៀត នៅព្រលានយន្តហោះប្រទេសថៃ ហើយក៍បានបញ្ជូនជនសង្ស័យទាំង៣នាក់ មកស្នងការរដ្ថាននគរបាលខេត្តពោធិ៍សាត់។

បុរសជនសង្ស័យទាំង ៣ នាក់ទី១ ឈ្មោះ WU.BO អាយុ៣៣ឆ្នាំ ទី២ ឈ្មោះ JIANG.JUNCAI អាយុ២៤ឆ្នាំ និងទី៣ឈ្មោះ JIANG,CHEGCAI អាយុ២៥ឆ្នាំ។ និងម្នាក់បានរត់គេចខ្លួន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ៣ នាក់ទៅតុលាការ។

អត្ថបទ៖ លាន គ្រន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

ព័ត៌មានជាតិ៨ នាទីutes មុន

ប្រធានរដ្ឋសភាអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម១៤ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​ផ្ទុះ​​ម៉ាស៊ីន​​ក្នុង​អណ្ដូងរ៉ែនៅអេស៉្បាញ ​បណ្តាល​​ឲ្យ​ស្លាប់៥នាក់​​និង​របួស​​៤​នាក់​

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ជោគវាសនា​​​​​​​​របស់​លោក Yoon ​Suk Yeol នឹង​​ត្រូវ​ដឹង​នៅ​ថ្ងៃសុក្រ​ទី​៤​មេសា​នេះ​​

Sokha Hotels

ព័ត៌មានពេញនិយម